ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីកម្ពុជាចេញបញ្ជាឱ្យធ្វើសកម្មភាពប្រឆាំងវីរ៉ុសកូវីដ-១៩ នៅតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ: នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ជូនវ៉ាក់សាំង AstraZeneca ជាបន្ទាន់ទៅគ្រប់មុខសញ្ញាក្រុមជួរមុខទាំងអស់ដែលនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ដើម្បីការពារប្រឆាំងការរីករាលដាក់នៃវីរ៉ុសកូវីដ-១៩ថ្មីប្រភេទដែលតា។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងសម្រាប់ក្រុមជួរមុខទាំងនោះនឹងត្រូវចាប់ផ្តើមចាក់ឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាននៅចុងសប្តាហ៍នេះ។

មកដល់ពេលនេះ ប្រទេសកម្ពុជាមានវ៉ាក់សាំងប្រភេទ AstraZeneca ជាង១លានដូស, វ៉ាក់សាំងចំនួន ៣៣២ពាន់ដូស ត្រូវបានឧបត្ថម្ភដោយប្រទេសជប៉ុនកាលពីចុងខែមុន, វ៉ាក់សាំងចំនួន៤១៥ពាន់ដូស ត្រូវបានឧបត្ថម្ភដោយចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ, វ៉ាក់សាំងចំនួន ៦៦៨.០០០ដូសទៀតកំពុង ដឹកជញ្ជូនមកកាន់កម្ពុជានៅយប់នេះពីប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសកាលពីចុងសប្តាហ៍មុនថា វ៉ាក់សាំង AstraZeneca នឹងត្រូវប្រើសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា ដោយផ្តល់ឱ្យមនុស្សពេញវ័យទាំងអស់ ដែលមានការចាក់វ៉ាក់សាំងបង្ការវីរ៉ុសដោយប្រើវ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ចាក់វ៉ាក់សាំងដូសទី៣ ដើម្បីបង្កើនប្រព័ន្ធការពារប្រឆាំងនឹងវីរ៉ុសបំលែងថ្មីប្រភេទដែលតា។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា ខណៈពេលដែលព្រំដែនកម្ពុជា-ថៃនៅតែបិទ រាជរដ្ឋាភិបាលបានកំពុងជួយសម្រួលការវិលត្រឡប់របស់ពលករចំណាកស្រុកមកប្រទេសកម្ពុជាវិញ ដោយតម្រូវឱ្យត្រូវធ្វើតេស្តរហ័ស និងធ្វើចត្តាឡីស័កនៅមណ្ឌលជាប់ព្រំដែនរយៈពេល៧ថ្ងៃ។ ប្រការនេះគឺជាការបន្ធូរសម្ពាធលើមជ្ឈមណ្ឌលចត្តាឡីស័កជាប់ព្រំដែនកម្ពុជា-ថៃ និងក៏ជាយុទ្ធសាស្ត្រត្រៀមបម្រុងទទួលពលករដែលចំណាកស្រុកត្រឡប់មកពីប្រទេសថៃថ្មីៗទៀតដែលកំពុងតែសម្រុកចូលមកទទួលការព្យាបាលក្នុងប្រទេសកម្ពុជាវិញ។ អ្នកដែលធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ នៅមជ្ឈមណ្ឌលជាប់ព្រំដែនកម្ពុជា-ថៃ អាចត្រូវបានដឹកដោយរថយន្តយោធាទៅកាន់មណ្ឌលចត្តាឡីស័កនៅរាជធានី-ខេត្តកំណើតរបស់ពួកគេ។ ពលករចំណាកស្រុកណាដែលមានករណីស្រាលនៃជំងឺកូវីដ-១៩ នឹងត្រូវអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញដើម្បីបន្តការព្យាបាល។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកពាក់ព័ន្ធដែលមានការទទួលខុសត្រូវទាំងអស់ជួយគាំទ្រខេត្តជាប់ព្រំដែនក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរ៉ុសកូវីដ-១៩ នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក