ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន»

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី «អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» ដោយអនុក្រឹត្យនេះរៀបចំឡើងដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព ឱ្យមានបទដ្ឋានរួមមួយប្រកបដោយសង្គតិភាពតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

អនុក្រឹត្យនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសម្រាប់ការគ្រប់គ្រងពិការភាពសម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាពក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គម ការអភិវឌ្ឍដល់ជនមានពិការភាព និងប្រើប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅរបស់កម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមក្នុងប្រព័ន្ធគាំពារសង្គម។

រាជរដ្ឋាភិបាលចេញអនុក្រឹត្យនេះ ដើម្បីផ្តល់បណ្ណសម្គាល់ជនមានពិការភាពដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងការទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងទៀត ប្រកបដោយសមធម៌ និងបរិយាបន្នស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានត្រូវដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមគាំទ្រពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីខេត្ត និងរដ្ឋបាលឃុំសង្កាត់។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា ជនណាដែលក្លែងបន្លំបណ្ណសម្គាល់ជនមានពិការភាព ឬទិន្នន័យអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក