ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទឹកជំនន់ទន្លេមេគង្គចាប់ផ្តើមហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គមានកម្ពស់ទឹកហក់ឡើង តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។

សេចក្ដីជូនដំណឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា យោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លមេគង្គ។

ក្រសួងបានឱ្យដឹងទៀតថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ ៤ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧,៦៥ម៉ែត្រ ហើយខេត្តក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ ១៦,៧០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩,៩០ម៉ែត្រ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។

គួរឱ្យដឹងដែរថា ក្នុងអំឡុងសប្តាហ៍មុននេះ បណ្តាខេត្តមួយចំនួនដូចជា កោះកុង កំពត កែប ព្រះវិហារគឺសុទ្ធសឹង តែត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង និងផ្អាកចរាចរណ៍ផ្លូវសំខាន់ៗដូចជាខេត្តព្រះសីហនុ ម្សិលមិញនេះបានបិទផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ដោយសារដ្ឋានភាពជំនន់ទឹកភ្លៀងជន់លិច និងហូរកាត់ផ្លូវជាតិលេខ៤។ ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុប្រកាសឲ្យបើកចរាចរណ៍ឡើងវិញនៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះវិញ ខណៈទឹកបានស្រក និងលែងមានភ្លៀងធ្លាក់បន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក