ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ទិន្ន័យជំរឿនសត្វក្រៀលមានការកើនឡើងខណ:កំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកនៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ

ក្រចេះ៖ របកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជាបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីបានទទួលព័ត៌មានអំពីវត្តមានសត្វនេះ ពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភៈគឺ ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ ដែលរាប់បានតែ ១៥៦ក្បាល និងឆ្នាំ២០២១ រាប់បានតែ ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។

លោកថា៖ «វាជាដំណឹងដ៏រីករាយដែលលទ្ធផលជំរឿនឆ្នាំ២០២៣បង្ហាញពីសញ្ញាវិជ្ជមានព្រោះថាទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល ១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។

លោកក៏បាន កោតសរសើរដល់កិច្ចខិតខំស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រសួងបរិស្ថាន និងអង្គការ WWF ហើយបានថ្លែងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តស្រាវជ្រាវ ការពារ និងគ្រប់គ្រងតំបន់ទីជម្រកសត្វក្រៀលនេះ និងសត្វព្រៃទាំងអស់ក្នុងដែនជម្រកឲ្យបានកាន់តែប្រសើរដើម្បីថែរក្សាសត្វព្រៃ និងធនធានធម្មជាតិឲ្យគង់វង្សសម្រាប់ជាប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានយូរអង្វែង។

ជាមួយគ្នានេះ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF លោក អៀម សំអ៊ន់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបានបញ្ជាក់ថាវាគឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រាលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល ២០ឆ្នាំកន្លងមកនេះ។

លោកថា៖ «របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត»។

សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយះចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជានិងវៀតណាមមាន ៨៧៨ក្បាលក្នុង២០០២ ធ្លាក់មកដល់ ១៥៦ក្បាលក្នុងឆ្នាំ២០២២។

ទន្ទឹមនោះដែរ លោក នេត្រ ភក្រ្តា អំពាវនាវដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឲ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមកចូលរួមក្នុងសកម្មភាពអភិរក្សឲ្យកាន់តែសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ការលក់ ទិញបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វខុសច្បាប់នៅកម្ពុជា ហើយរួមគ្នាជំរុញការអភិរក្សធនធានសត្វព្រៃ និងជីវៈចម្រុះឲ្យបានកាន់តែប្រសើរសម្រាប់ពង្រឹងវិស័យអេកូទេសចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យរុងរឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក