ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹកនេះអាជ្ញាធរបន្តរុករកជនរងគ្រោះដែលបាត់ខ្លួននៅក្នុងទឹកជ្រោះឱម៉ាល់ខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ អាជ្ញាធរបន្តស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបានបាត់ខ្លួនដោយសារទឹកជ្រោះកួចយកទៅក្នុងអំឡុងបោះតង់នៅទឹកជ្រោះឱម៉ាល់កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

ស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរនៅក្នុងហ្វេសប៊ុកផេកដូច្នេះថា៖ «ព្រឹកនេះខ្ញុំចាប់ផ្តើមដឹកនាំកំលាំងស្វែងរកប្អូនស្រីដែលរងគ្រោះនៅលើជ្រោះឱម៉ាល់បន្តទៀត»។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យ EAC ដឹងថា ជនរងគ្រោះចំនួន ១នាក់បានបាត់បង់ជីវិត ត្រូវបានអាជ្ញាធរស្វែងរកឃើញ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះម្នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈយុវតីម្នាក់ទៀតបានបាត់ខ្លួនដែលសមត្ថកិច្ចកំពុងតែស្វែងរក។

បើតាមលោកស្នងការដ្ឋាននគរបាលខេត្តកំពត ជនរងគ្រោះបានទៅបោះតង់នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ជាមួយនឹងគ្នាចំនួន ៥៣នាក់ ដោយជនរងគ្រោះបានទៅបោះតង់គេងចំផ្លូវទឹកជ្រោះហូរ ខណៈកាលពីយប់មិញនៅវេលាម៉ោង៣យប់មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យទឹកហូរគួចយកជនរងគ្រោះទៅដោយទាំងតង់តែម្តង។

លោកបានអំពាវនាវដល់ភ្ញៀវទេសចរផ្អាកការមកបោះតង់លើជ្រោះឱមាល់ ពោលចាំពេលអាកាសធាតុល្អប្រសើរសិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក