ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទឹកហូរកាត់ផ្លូវ និងផ្ទះពលរដ្ឋនៅក្នុងស្រុកសំឡូតបានស្រកទៅវិញហើយ

បាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកយ៉ាងគំហុកបណ្តាលឱ្យផ្លូវ វាលស្រែ និងផ្ទះពលរដ្ឋជាច្រើន រងការជន់លិច។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែកក្កដា ទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗពុំមានការប៉ះពាល់ដល់ផ្ទះពលរដ្ឋ និងលិចស្រែចម្ការធ្ងន់ធ្ងរឡើយ។

អភិបាលស្រុកសំឡូត លោក សើរ សាម៉េត បានបញ្ជាក់ឲ្យដឹងថា ភ្លៀងខ្លាំងបង្កឲ្យមានទឹកហូរកាត់ផ្លូវ និងលើស្ពានតាតោក ក្នុងឃុំសំឡូតបានស្រកចុះវិញហើយ ក្រោយផ្ទៃមេឃរាំងភ្លៀងបានរយ:ពេល ២ម៉ោង ដោយមិនបណ្តាលឱ្យប៉ះពាល់ដល់ដំណាំ ឬខូចខាតផ្លូវថ្នល់ ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

បើតាមលោកអភិបាលស្រុកសំឡូត ទឹកភ្លៀងបានហូរស្រុងចាក់ចូលទៅក្នុងស្ទឹងតាតោកអស់ហើយ ហើយទឹកក្នុងស្ទឹងក៏បានកើនឡើងខ្ពស់ហូរធ្លាក់ទៅកាន់ផ្នែកខាងក្រោមបន្តទៀត តែមិនទាន់មានការកត់សម្គាល់ និងព្រួយបារម្ភឡើយ។

លោកបានបន្តថា ក្នុងនាមលោកជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលស្រុកលោកបានណែនាំដល់គ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធក្នុងស្រុក និងរដ្ឋបាលឃុំទាំង ៧ ឲ្យត្រៀមទាំងកម្លាំង និងសម្ភារ:សម្រាប់អន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋឲ្យបានឆាប់បំផុតក្នុងករណីមានទឹកជំនន់ជាយថាហេតុកើតឡើងណាមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក