ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆ្លងចរន្តអគ្គសនីឆាបឆេះអស់កញ្ចុះចំនួន១២ នៅហាងមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ករណីអគ្គីភ័យឆាបឆេះភោជនីយដ្ឋាន «កន្លែង អូន» អស់ ១២ខ្យូស រងការខូចខាតទាំងស្រុង ផ្លូវ១៥១ ភូមិសំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភំ្នពេញ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅវេលាម៉ោង១៤: ៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចភោជនីយដ្ឋាន «កនែ្លងអូន» ស្ថិតនៅផ្លូវ១៥១ ភូមិសំរោងត្បូងសង្កាត់សំរោង ខណ្ឌព្រែកព្នៅនៅរាជធានីភំ្នពេញ ដោយសារឆ្លងចរន្តអគិ្គសនី បណ្តាលឱ្យខូចខាតសម្ភារៈ ឆេះកញ្ចុះអស់ចំនួន១២ អស់ទាំងស្រុង តែពុំបានឆេះរាលដល់ផ្ទះអ្នកក្បែរឡើយ។

អគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ហើយពុំបណ្តាលឱ្យមានមនុស្សស្លាប់ ឬ រងរបួសឡើយ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បញ្ជាក់ថា អគ្គិភ័យនេះបានគ្រប់គ្រងនិងពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣រសៀល ថ្ងៃដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក