ព្រះវិហារ៖ ភ្លៀងធ្លាក់មួយយប់នៅព្រំដែនថៃ និងព្រំដែនប្រទេសឡាវ ត្រង់ចំណុចមុំបី បណ្តាលឲ្យជន់លិចផ្លូវគ្រួសក្រហមមកដល់វេលានេះទឹកចាប់ផេី្តមស្រកបណ្តេីរៗហើយ។
យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់មួយយប់ទល់ភ្លឺនៅព្រំដែនថៃ និងព្រំដែនប្រទេសឡាវ ត្រង់ចំណុចមុំបី ដែលមានបរិមាណទឹកភ្លៀងប្រហែល ១៥០មម ស្ថិតនៅភូមិសែនរុងរឿងមួយ បណ្តាលឲ្យជន់លិចផ្លូវគ្រួសក្រហមប្រវែង ៤០០ម គិតមកដល់វេលានេះទឹកចាប់ផេី្តមស្រកបណ្តេីរៗវិញហើយ ។
ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថាអាកាសធាតុនៅទូទាំងប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់គ្រប់ទីកន្លែង ពិសេសតំបន់សមុទ្រមានភ្លៀងធ្លាក់ច្រេីន ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងរលកសមុទ្របោកបក់ខ្លាំងមានកម្ពស់ខ្ពស់ៗ។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើសុវត្ថិភាពកុមារតូចៗ សត្វចិញ្ចឹមគ្រប់ប្រភេទ និងត្រៀមរកទីទួលសុវត្ថិភាពឲ្យបានសមរម្យ ពិសេសប្រុងប្រយ័ត្នជាមួយបណ្តាញអគ្គិសនី៕