សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១១នាក់ពាក់ព័ន្ធទៅនឹងបាញ់សម្លាប់មនុស្សនៅខណ្ឌបឹងកេងកងកាលពីម្សិលមិញ

ភ្នំពេញ៖ អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១១នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់នៅក្នុងខណ្ឌបឹងកេងកងកាលពីម្សិលមិញ។

លោកមិនទាន់ឲ្យដឹងថាករណីបាញ់សម្លាប់មនុស្សខាងលើកើតឡើងដោយសារមូលហេតុអ្វីនោះទេ ខណៈនៅពេលនេះសមត្ថកិច្ចកំពុងសួរចម្លើយទៅលើជនជាតិវៀតណាមដែលបានឃាត់ខ្លួនទាំង ១១នាក់។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីបាញ់ប្រហារមួយទាំងកណ្ដាលថ្ងៃត្រង់ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឲ្យជនជាតិវៀតណាមម្នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះ ដែលបណ្ដាលមានការភ្ញាក់ផ្អើលជាខ្លាំង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក