ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនស្រីរបស់អគ្គទេសាភិបាលធនាគារជាតិឡើងកាន់ការងារបន្តពីឪពុក

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសលោក ជា ចាន់តូ ដែលជាឪពុក ពោលគឺប្រមាណតែ៥ខែប៉ុណ្ណោះបន្ទាប់ពីលោកស្រីឡើងជាអគ្គទេសាភិបាលរង។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមការក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្រ្តីបច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន។

លោកស្រី ជា សិរី ជាកូនបង្កើតរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិបច្ចុប្បន្ន។ មុនឡើងជាអគ្គទេសាភិបាលធនាគារជាតិ លោកស្រីត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

លោកស្រី ជា សិរី កើតថ្ងៃ ទី០១ ខែមករា ឆ្នាំ ១៩៨១ នៅរាជធានីភ្នំពេញ ជាកូនស្រីរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងម្ដាយឈ្មោះ ខៀវ ស៊ីណា។ លោកស្រីត្រូវបានក្រុមគ្រួសារបញ្ជូនទៅសិក្សានៅក្រៅប្រទេសនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ ៨ឆ្នាំ ត្រូវបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីប្រទេសញ៉ូហ្សេឡែនក្នុងឆ្នាំ១៩៩៩ អនុបណ្ឌិតផ្នែកធនាគារនៅឆ្នាំ២០១០ និងបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យAdelaide ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២១។

លោកស្រីចាប់ផ្ដើមការងារនៅធនាគារជាតិក្នុងឆ្នាំ១៩៩៩ និងបានកាន់តំណែងធំៗនៅក្នុងធនាគារជាតិចាប់ពីឆ្នាំ២០០២មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក