ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្អាកចរាចរណ៍ផ្លូវជាតិលេខ៤ ជាបណ្ដោះអាសន្ន

ព្រះសីហនុ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ដោយផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។

សេចក្តីជូនដំណឹងឱ្យដឹងថា ស្ថានភាពផ្លូវជាតិលេខ៤ ដោយរយៈពេល២-៣ថ្ងៃកន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ១០៦ ដល់គីឡូម៉ែត្រលេខ១០៨ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងសារជាថ្មី។

ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ ក្រសួងស្នើសាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។

សូមបញ្ជាក់ផងដែរថា មកទល់និងម៉ោង១រសៀលថ្ងៃដដែលនេះភ្លៀងនូវតែបន្តធ្លាក់គ្រុបក្រុងស្រុកក្នុងខេត្តព្រះសីហនុផងដែរ គិតត្រឹមរសៀលថ្ងៃដដែលនេះទាន់មានរបាយការណ៍ពីអាជ្ញាធរថា មានផលប៉ះដោយគ្រោះទឹកជំនន់នេះទៅលើផ្ទះពលរដ្ឋឬមានមនុស្សរងគ្រោះថ្នាក់នៅឡើយទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក