ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរកំពុងស្វះស្វែងរកជនរងគ្រោះម្នាក់ទៀតដែលត្រូវបានទឹកជ្រោះឱម៉ាល់ហូរគួចយកទៅ

កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ប្រាប់ EAC តាមទូរសព្ទថា គិតមកដល់ពេលនេះអាជ្ញាធរកំពុងតែស្វះស្វែងរកជនរងគ្រោះចំនួន ១នាក់ទៀតក្នុងចំណោមជនរងគ្រោះចំនួន ៣នាក់ដែលត្រូវបានទឹកជ្រោះហូរគួចយកទៅក្នុងអំឡុងពួកគេបោះតង់គេងកាលពីយប់ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យដឹងថា មកដល់រសៀលនេះអាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះភេទស្រីម្នាក់ ហើយបានជួយសង្រ្គោះជនរងគ្រោះភេទប្រុសម្នាក់ប្រកបដោយសុវត្ថិភាព ខណៈអាជ្ញាធរកំពុងបន្តស្វែងរកសាកសពជនរងគ្រោះភេទស្រីម្នាក់ទៀតដែលត្រូវបានទឹកហូរគួចយកទៅ។

បើតាមលោកស្នងការដ្ឋាននគរបាលខេត្តកំពត ជនរងគ្រោះបានទៅបោះតង់នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ជាមួយនឹងគ្នាចំនួន ៥៣នាក់ ដោយឡែកជនរងគ្រោះបានទៅបោះតង់នៅចំផ្លូវទឹកជ្រោះហូរ ខណៈកាលពីយប់មិញនៅវេលាម៉ោង៣យប់មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យទឹកហូរគួចយកជនរងគ្រោះទៅដោយទាំងតង់តែម្តង។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា គិតមកដល់ពេលនេះអាជ្ញាធរបានជួយជម្លៀសអ្នកទេសចរជាង ៥០នាក់ចេញពីទឹកជ្រោះឱម៉ាល់ទៅកន្លែងមានសុវត្ថិភាពហើយ។

លោកបានអំពាវនាវដល់ភ្ញៀវទេសចរផ្អាកការមកបោះតង់លើជ្រោះឱមាល់ ពោលចាំពេលអាកាសធាតុល្អប្រសើរសិន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក