ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តធុនធ្ងន់លើផ្លូវជាតិលេខ៣៣ ក្នុងខេត្តកែប

កែប៖ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះយានយន្តដីកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣៣អា ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជនផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះថា ឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តបានធ្វើឲ្យផ្លូវជាតិ និងផ្លូវខេត្ត មួយចំនួនត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និងជន់លិចដោយកន្លែង។ ដោយឡែកនៅតាមបណ្ដោយតាមផ្លូវជាតិលេខ៣៣ ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ផ្សារដំណាក់ចង្អើរ មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះស្ទើរតែទាំងស្រុង។

មន្ទីរបញ្ជាក់ថា៖ «សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរម្តង កាត់ផ្លូវជាកលេខ៣៣អា ខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់អាកាសធាតុមាន សភាពល្អប្រសើរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារ ត្រូវធ្វើចរាចរណ៍ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក