ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នគរបាលអន្ដរាគមន៍ជួយសង្គ្រោះរថយន្តនិងជនជាតិចិន ២នាក់ ដែលព្យាយាមបើករថយន្ដឆ្លងកាត់ទឹកហូរចំណុចស្ពានអូរគគីឲ្យរួចផុតពីអាយុជីវិត.!

កំពង់ស្ពឺ៖ នៅព្រឹកថៃ្ងអាទិត្យទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ នគរបាលអន្ដរាគមន៍ជួយសង្គ្រោះរថយន្តនិងជនជាតិចិន ២នាក់ ដែលព្យាយាមបេីករថយន្ដឆ្លងកាត់ទឹកហូរចំណុចស្ពានអូរគគី ផ្លូវជាតិលេខ៤ រួចពីគ្រោះថ្នាក់នៅចំពោះមុខនៃមហន្ដរាយដល់អាយុជីវិត។

សូមបងប្អូនដែលមានបំណងធ្វេីដំណេីរឆ្លងកាត់តាមផ្លូវជាតិលេខ៤ មេត្តាជ្រាបថា ម៉ោងនេះទឹកធ្លាក់ពីលេីភ្នំដោយសារតែទឹកភ្លៀង បានកំពុងហូរកាត់លេីផ្លូវជាតិលេខ៤ ចំណុចស្ពានអូរគគីចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៧-លេខ១០៨ ព្រំប្រទល់ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមប្រភពពី ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទឹកនៅស្ទឹងសំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១១៦ ទឹកបានឡេីងដល់កម្ពស់ ៥,៧៧ម៉ែត្រ / ៦,០០ម៉ែត្រ ដោយទឹកបានហូរកាត់ផ្លូវប្រវែងចន្លោះពី ៥០ម៉ែត្រ ទៅ១០០ម៉ែត្រ ជាចំណុចជូនដំណឹងដល់ប្រជាពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក