ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅតែមាននៅអាណត្តិទី៧

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នឹងនៅតែមាននៅក្នុងអាណត្តិទី៧ លើសពីនោះទៀតគណបក្សដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧ នេះក៏នឹងអាចត្រូវបានរដ្ឋាភិបាលថ្មីអនុញ្ញាតឲ្យចូលរួមក្នុងឧត្តមក្រុមប្រឹក្សានេះផងដែរ។

ថ្លែងក្នុងសារសំឡេងពិសេសនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបន្តតែងតាំងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ គឺរាជរដ្ឋាភិបាលនឹងផ្ដល់ការរៀបចំដូចកាលពីនីតិកាលទី៦ ដូចគ្នាដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងមានលេខាធិការដ្ឋាន ដូច្នេះក្នុងគណបក្សនយោបាយមួយមានឥស្សរជន ៣រូប ក្នុងការចូលរួមផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានពិភាក្សាគ្នាផងដែរ ចំពោះលទ្ធភាពដែលបើកឱ្យគណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត ប៉ុន្ដែបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃអាចចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផងដែរ។ ប៉ុន្ដែរឿងនេះទុកលទ្ធភាពជូនរាជរដ្ឋាភិបាលថ្មី នាយករដ្ឋមន្រ្ដីថ្មីធ្វើសេចក្ដីសម្រេច ដើម្បីស្នើសុំព្រះរាជក្រឹត្យបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានសម្រាប់នីតិកាលទី៧នេះ។

សម្ដេចតេជោបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីប្រមូលផ្ដុំ ធនធានមនុស្ស ធនធានខួរក្បាល ដើម្បីបន្តការអភិវឌ្ឍប្រទេស។ បន្ថែមលើនោះ ក៏ជាស្មារតីបង្រួបបង្រួមជាតិឆ្ពោះទៅរកអនាគតដ៏រុងរឿងផងដែរ ខណៈរាជរដ្ឋាភិបាលមានវេទិកាជួយយោបល់ទាំងក្នុងសភា ទាំងការងារដែលទាក់ទងជាមួយនឹងការផ្ដល់មតិសម្រាប់រាជរដ្ឋាភិបាលផ្ទាល់ដែលនាយករដ្ឋមន្រ្ដីត្រូវធ្វើការជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបណ្ដាបក្សនយោបាយអាចនឹងធ្វើការផ្ទាល់ជាមួយគ្នាក្នុងរយៈពេល ៦ខែម្ដង។

បើតាមសម្ដេចតេជោ អាណត្តិរបស់ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នឹងចប់នៅពេលដែលរាជរដ្ឋាភិបាលត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលថ្មីក៏នឹងត្រូវធ្វើព្រះរាជក្រឹត្យ ដើម្បីដាក់ឱ្យដំណើរការនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយដែលពេលនោះលក្ខខណ្ឌផ្សេងៗ ក៏នឹងត្រូវបានលើកឡើងនៅក្នុងព្រះរាជក្រឹត្យនោះដែរ។

គួរឲ្យដឹងផងដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្រោយការបោះឆ្នោតអាណត្តិទី៦ ដែលមានសមាជិកមកចំនួន ១៤គណបក្ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក