ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបិតកំណត់ផ្លូវជាតិលេខ៤ ទាំងស្រុងនៅព្រឹកនេះ ដោយសារជំនន់ទឹកភ្លៀង

ស្រុកកំពង់សីលា៖ អាជ្ញាធរខេត្តព្រះសីហនុ រួមទាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៣ នេះ កំពុងឈរការពារសុវត្ថិភាពពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ និងបានបិតផ្តាច់ចរាចរណ៍ឆ្លងកាត់ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា ការបិតចរាចរណ៍ទាំងស្រុងនេះមាន២គោលដៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចទី១ (ស្ពានគគី គីឡូម៉ែត្រលេខ១០៦-១០៧) និង ចំណុចទី២ (ស្ពានស្ទឹងសំរោង គីឡូម៉ែត្រ ១១៦-១១៧) ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់គ្នា និងខេត្តកំពង់ស្ពឺ (ពេជ្រនិល)។

ជាមួយគ្នានេះអាជ្ញាធរក៏បាន ផ្តល់ព័ត៌មានទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើរពុំមានការចាំបាច់សូមកុំធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ចំណុចនេះកំពុងបិតចរាចរណ៍ហើយ ហើយបងប្អូនប្រជាពលរដ្ឋអាចរកផ្លូវវៀងបាន អាចថាធ្វើដំណើរតាមផ្លូវល្បឿនលឿនបណ្តោះអាសន្នសិនក៏បាន។

យ៉ាងណាមិញអាជ្ញាធរ នូវតែបន្តអំពាវនាវសូមមាតាបិតាគ្រប់រូបមើលថែការពារសុវត្ថិភាពកូនៗឲ្យបានល្អ ជៀសវៀងមានគ្រោះថ្នាក់ដោយដៃដន្យ ឬមានសត្វអស្សេពិសខាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក