ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទឹកហូរកាត់ផ្លូវជាតិលេខ៤ ចាប់ផ្តើមស្រកទៅវិញហើយ

ភ្នំពេញ៖ ជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកបានស្រកទៅវិញហើយគិត

គិតត្រឹមវេលាម៉ោង ១៦ :១៥នាទី រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង។

អភិបាលរងស្រុកកំពង់សីលា លោក ចាន់ ពន្លក បានបញ្ជាក់ថាកម្ពស់ទឹក ចំណុចព្រំប្រទល់ស្ពានអូរគគី គីឡូម៉ែត្រ លេខ ១០៦-១០៧ រវាង ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ស្ថានភាពទឹកបានស្រកទៅវិញ ជាបណ្ដើរៗ ដោយទឹកនៅក្រោមធ្នឹមស្ពាន។

លោកបន្តថា ចំពោះ គីឡូម៉ែត្រ លេខ ១០៧-១០៨ ចំណុចផ្លូវល្បឿនឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុង ភូមិសាស្ត្រ ភូមិ ស្ទឹង ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពទឹកបានស្រកទៅវិញ។ រីឯអាកាសធាតុ មេឃកំពុងភ្លៀងស្រិចៗ នៅឡេីយ។ ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ ចំណុចគោលដៅខាងលេី រថយន្តតូចធំ បេីកអោយចរាចរណ៍ទៅមកធម្មតា។

បើតាមលោក ចាន់ ពន្លក បច្ចុប្បន្ន អាជ្ញាធរស្រុករួមជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយកម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានប្រចាំការ និងសម្រួលចរាចរណ៍នៅគោលដៅ ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះក៏បានសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះនៅលើដងផ្លូវជាតិលេខ ៤ទាំងពីរចំណុចទីតាំងខាងលើផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក