ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាកាសចរស៊ីវិល៖ មុនពេលបើកដំណើរការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី នឹងទទួលការចុះចតយន្តហោះដែលមិនរកប្រាក់ចំណេញ តែមិនមែនន័យថាផ្តល់ឱ្យអ្នកដំណើរជិះយន្តហោះដោយឥតគិតថ្លៃនោះទេ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានបញ្ជាក់ថា នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (Siem Reap Angkor International Airport) នឹងទទួលជើងជើងហោះហើរសាកល្បងមួយចំនួន តាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនមែនដើម្បីរកប្រាក់ចំណេញ ប៉ុន្តែមិនមែនមានន័យថា មានការផ្តល់ឱ្យអ្នកដំណើរជិះយន្តហោះដោយឥតគិតថ្លៃនោះទេ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន EAC News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ស៊ីន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ក្នុងពេលបើកសាកល្បងរយៈ ពេល១០ថ្ងៃនេះ (ថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី១៥ ខែតុលា) អាកាសយាន ដ្ឋានអន្តរជាតិថ្មីនេះ នឹងអនុញ្ញាតឱ្យយន្តហោះចុះចតបានសម្រាប់ប្រភេទ យន្តហោះឆាតទ័រ ( Charter Flights) និងការហោះទាំងឡាញដែលមិនមែនស្វែងរកប្រាក់ចំណេញ ដូចជាការចុះចតសម្រាប់យន្តហោះ VIP, ប្រភេទ យន្តហោះសម្រាប់បណ្តុះបណ្តាលដល់អ្នកបើកយន្តហោះថ្មី និងការហោះហើរសាកល្បងបច្ចេកទេសជាដើម។ល។

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ គូស បញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គម និងសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ក្នុងពេលបើកដំណើរការសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា នឹងមានការផ្តល់ការធ្វើដំណើរតាមយន្តហោះដោយឥតថ្លៃ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេល១០ថ្ងៃនោះ គឺជាការទទួលការចុះចតយន្តហោះទាំងឡាយណាដែលមិនទទួលប្រាក់ ចំណេញ មិនមែនមានន័យថា មនុស្សដែលធ្វើដំណើរជិះនៅលើយន្តទទេៗនោះទេ សូមកុំយល់ច្រឡំ ហើយក្នុងលិខិតយើងក៏មិនបាន និយាយដូច្នេះដែរ។

ហេតុនេះហើយសូមកុំឱ្យសាធារណជន កុំមានការយល់ច្រឡំចំពោះការបកស្រាយពីបណ្តាញសង្គម និងសារព័ត៌មានមួយចំនួន»។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការ « អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣តទៅ។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ចាប់ពីម៉ោង ០០៖០០នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក