ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវជាតិលេខ៤អាចនឹងមានជំនន់ទឹកភ្លៀង បើភ្លៀងនៅតែបន្ដធ្លាក់

កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលកំពង់ស្ពឺបានឱ្យដឹងថា ប្រសិនភ្លៀងនៅបន្តធ្លាក់ នោះផ្លូវជាតិលេខ៤ នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ស្ពានអូរគគីរ នឹងមានជំនន់ទឹកភ្លៀងកើតឡើង។

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាបន្ថយល្បឿននៅចំណុចទឹកកំពុងហូរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ស្ពានអូរគគី ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ដោយបញ្ជាក់ថាបើសិនភ្លៀងបន្ដធ្លាក់ ផ្លូវជាតិលេខ៤ និងមានជំនន់ទឹកលិច នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ស្ពានអូរគគី ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ នេះទៀត។

កងកម្លាំងនគរបាលបានកំលាំងនគរបាលខេត្តកំពង់ស្ពឺ នៅតែឈរបញ្ជាចរាចរណ៍ក្រោមដំណក់ទឹកភ្លៀង និងខ្យល់ ត្រៀមប្រចាំការសម្រួលចរាចរណ៍និងជួយអន្ដរាគមន៍ករណីមានឧប្បទ្ទហេតុផ្សេងៗកើតឡើងកំឡុងពេលនេះ។

គួរឱ្យដឹងដែរថា តាមការព្យាករណ៍ ឧតុនិយមនៃក្រសួងធនធានទឹក ប្រកាសថាកម្ពុជារងឥទ្ធិពលប្រព័ន្ធសំពាធទាប គឺព្យុះទីហ្វុង ឈ្មោះ Doksuri ដុកស៊ូរី កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន បង្កអោយមានភ្លៀងធ្លាក់ពីថៃ្ងទី២៨ ខែកក្កដា រហូតដល់ថៃ្ង១ ខែសីហា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក