ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង | លោក សាយ សំអាល់ អំពាវនាវឱ្យមានការលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរសមុទ្រ ដើម្បីជំរុញសេដ្ឋកិច្ច | លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានជាសេនាធិការរបស់រដ្ឋបាលរាជធានីខេត្តត្រូវខិតខំបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ | កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់ |

ព័ត៌មានបឋម ជនជាតិវៀតណាមម្នាក់ត្រូវបានបាញ់សម្លាប់នៅខណ្ឌបឹងកេងកង

ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍បឋមពីករណីបាញ់ប្រហារមួយនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺជនជាតិវៀតណាមម្នាក់ត្រូវបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះ។

នៅមិនទាន់មានព័ត៌មានលម្អិតពីសមត្ថកិច្ចទាក់ទងជាមួយនឹងការបាញ់ប្រហារនេះនៅឡើយទេតែ បើតាមភ្នាក់ងារសារព័ត៌មាន EAC News ដែលបានចុះទៅផ្ទាល់នៅទីតាំងកើតហេតុបានឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល១និង៣០នាទី រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយក្រុមជនសង្ស័យបានផ្ទុះអាវុធចំនួន ៣គ្រាប់ទៅលើជនរងគ្រោះ។

ហេតុការណ៍នេះកើតឡើងនៅកណ្តាលផ្លូវ១៦៣កែង៣៦០ ស្ថិតក្នុងខណ្ឌបឹងកេងកង៣ នៅពីមុខទីតាំងលាងឡានមួយកន្លែង។ យើងនៅមិនទាន់ដឹងមូលហេតុពិតនៃការបាញ់ប្រហារនេះនៅឡើយទេខណៈដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត៕ 

ប្រភពរូបភាព: អង្គភាពសារព័ត៌មាន ០៥-Post


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក