ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋាភិបាលថ្មីនឹងរក្សាទុកតំណែងមន្ត្រីទាំងអស់ឱ្យនៅដដែល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចរក្សាទុកមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឱ្យបន្តតទៅទៀត ចំពោះមន្ត្រីមុខងារសាធារណៈ នៅមិនប៉ះពាល់ឡើយ។

ក្នុងសារសំឡេង ថ្លែងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ដូច្នេះមុខងារទាំងអស់នេះខ្ញុំព្រះករុណាខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេសជាមួយនឹងបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំអំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់កុំមានការព្រួយបារម្ភអំពីចំណុចទាក់ទងជាមួយនឹងរឿងថាតើខ្ញុំត្រូវធ្វើអ្វីទៀតកិច្ចការតែមួយទេដែលត្រូវធ្វើការកែទម្រង់នោះគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»។

សម្រេចបានបញ្ជាក់ថា ចំពោះរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺនឹងត្រូវឲ្យជ្រើសរើសថាពួកគេនឹងនៅជារដ្ឋលេខាធិការ ឬក៏ជារដ្ឋមន្ត្រីប្រតិភូអម។ ចំពោះតំណែងពីរដែលត្រូវបានលើកលែងជាពិសេសគឺអគ្គនាយកពន្ធដារនិងអគ្គនាយកគយ ដែលអាចកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានផងដែរ ព្រោះអ្នកទាំងពីរនេះត្រូវធ្វើការផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីផងជាមួយនឹងនាយករដ្ឋមន្ត្រីផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក