ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក អ៊ុំ រាត្រី ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កើនឡើងទ្វេដង

បន្ទាយមានជ័យ៖ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៥រួចមកហើយ ដើម្បីជូនប្រជាជន ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពមាតា ទារកក្នុងគ្រួសារក្រីក្រ និងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋក្នុងអំឡុងពេលដ៏លំបាក។

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មីសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់អ្នកពាក់ព័ន្ធ នៅសាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី ថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ បានដើរតួរយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់មាតា និងទារកក្នុងប្រទេសកម្ពុជា។

លោកបានឱ្យដឹងថា ដោយយល់ឃើញពីសារៈប្រយោជន៍នៃកម្មវិធីខាងលើ រាជរដ្ឋាភិបាលបានប្រកាសថាចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ អត្រានៃប្រាក់ឧបត្ថម្ភនេះនឹងកើនឡើងទ្វេរដង ដំណាក់កាលទី១ មានចំនួន ៤ដង ក្នុងមួយដងទទួលបាន ៨០ ០០០រៀល និងដំណាក់កាលទី២ ពេលសម្រាលទទួលបាន ៤០០ ០០០រៀល សម្រាប់កូនទោល តែបើកូនភ្លោះនឹងបន្ថែម ២០០ ០០០រៀលក្នុងមួយនាក់។ ក្នុងដំណាក់កាលទី៣ ក្រោយសម្រាល ចំនួន ១០ដង ក្នុងមួយដង ទទួលបាន ៨០ ០០០រៀល សរុប ១ ៥២០ ០០០រៀលសម្រាប់កូនទោល។

បើតាមការបញ្ជក់ពីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក ឃុន វុទ្ធី បានឱ្យដឹងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ គឺជាកម្មវិធីជំនួយសង្គមមួយដែលបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ចែកចេញជា ២ដំណាក់កាល។

លោកបន្តថា ជាក់ស្តែងគ្រួសារដែលទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ជាលទ្ធផល ក្នុងខេត្តបន្ទាយមានជ័យ ដែលមាន ឃុំ សង្កាត់ ចំនួន៦៧ និងមូលដ្ឋានសុខាភិបាលសាធារណៈចំនួន៧៧។ គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ អ្នកទទួលផលក្នុងកម្មវិធីជាស្រ្តីមានផ្ទៃពោះចំនួន ៧ ៩៣៩នាក់ និងកុមារចំនួន ២ ៤០៩នាក់ ចំណាយទឹកប្រាក់ សរុប ចំនួន៤ ៨២៣ ៤៨០ ០០០រៀល (គិតជាលុយដុល្លាស្មើនឹង ១ ២០៥ ៨៧០ដុល្លា)។

ក្រៅពីកម្មវិធីស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក៏នៅមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដែលមានចំនួន ៣២ ១៩៧គ្រួសារ ចំណាយជាទឹកប្រាក់ចំនួន ២៣២ ៣៧៥ ៣៦៤ ០០០រៀល (គិតជាដុល្លារស្មើនឹង ៥៨ ០៩៣ ៨៤១ដុល្លារ) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាសរុបចំនួន ៥៦ ៣១៩គ្រួសារ សរុបទឹកប្រាក់មានចំនួន ១០ ៧៦៧ ៨៩៥ ៥០០រៀល គិតជាលុយដុល្លារ ២ ៦៩១ ៩៧៤ដុល្លារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក