ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចបញ្ជូនផលិតកររឿងអប់រំបែបក្ដៅសាច់ ២នាក់ទៅតុលាការ

ភ្នំពេញ៖ បុរស ២នាក់ ដោយម្នាក់ជាអ្នកដឹកនាំ និងម្នាក់ទៀតជាអ្នកថតរឿងអប់រំបែបឈាមច្រមុះ ដែលមានភាពសិចស៊ី អាសអាភាស ផ្សព្វផ្សាយតាមបណ្តោញសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោក ឈួន សុខលីម ម្ចាស់ហ្វេសប៊ុកផេកឈ្មោះ Life film បានដឹកនាំរឿងអប់រំបែបអាសអាភាស ដោយមានក្រុមការងារថតដោយ សេក ដារ័ត្ន ហៅខេនឌី ផ្សាយក្នុងបណ្តោញសង្គមហ្វេសប៊ុកដើម្បីឱ្យមានភាពល្បីល្បាញ និងរកចំណូលពីហ្វេសប៊ុក។

បុរស ២នាក់នេះ ត្រូវបានឃាត់ខ្លួនក្រោយពីមានពាក្យបណ្តឹងពីតួសម្តែងស្រីថាលោក ឈួន សុខលីម បានណែនាំឱ្យពួកគេដោះអាវ និងស្លៀកខោខ្លី ហើយឱ្យតួប្រុសមកអោបថើប និងស្ទាបរាយកាយរបស់តួស្រី។ តួសម្តែងទាំងនោះបានទារឱ្យលោក ឈួន សុខលីម សងជំងឺចិត្តដល់ពួកគេផងដែរ។

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ពួកគេទាំង២ត្រូវបានឃាត់ខ្លួនពីបទលួងលោមអូសទាញឲ្យថតសម្តែងរឿងស្រើបស្រាល ប្រទូស្តកេរ្ត៍ភេទ និងចែកចាយរូបភាពអាសអាភាស ព្រមទាំងបង្ហោះជាសាធារណៈ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលជំនាញនាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីខែមិថុនា ឆ្នាំ២០២៣ បានណែនាំឱ្យអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញសង្គមទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការសម្តែង ការផលិត ការផ្សព្វផ្សាយ ឬចែកចាយ នូវវីដេអូដែលបង្ហាញពីរូបភាពអាសអាភាស ស្រើបស្រាល ហិង្សា និងអសីលធម៌។

ក្រសួងវប្បធម៌បានព្រមានថា ក្រសួងនឹងចាត់វិធានការចំពោះក្រុមអ្នកផលិតវីដេអូបែបអសីលធម៌ដែលប៉ះពាល់ដ៏តម្លៃស្ត្រីខ្មែរ និងកុមារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក