ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គណបក្សចំនួន៥ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា

ភ្នំពេញ៖ គណបក្សចំនួន៥ បានប្រកាសគាំទ្រនូវប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបានផ្តល់នូវសេចក្តីទុកចិត្ត បានផ្ទេរតំណែងជូនទៅឱ្យលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិ។

ញត្តិគាំទ្ររបស់គណបក្សខ្មែរតែមួយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្សខ្មែរតែមួយមានជំនឿចំពោះ លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្តី្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្លីខាងមុខនេះ មានឧត្តមគតិថ្មី របៀបដឹកនាំថ្មី ដើម្បីភាពជាម្ចាស់លើមាតុភូមិ កម្ពុជា និងការបង្កើតពុម្ពលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមមួយ ដើម្បីលុបបំបាត់ចោលនូវវប្បធម៌លទ្ធិប្រជាធិបតេយ្យបរទេសជ្រុលនិយមនៅពីក្រោយខ្នងក្រុមគណបក្សជ្រុលនិយមនៅកម្ពុជា។

ជាមួយគ្នានេះ គណបក្សធម្មាធិបតេយ្យ និងគណបក្សកសិករ បានប្រកាសគាំទ្រទាំងស្រុងចំពោះ លោក ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជា នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តការកសាងអភិវឌ្ឍជាតិ ការពារសន្តិសុខជាតិ សន្តិភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ធ្វើឱ្យសេដ្ឋកិច្ចជាតិរឹងមាំ ប្រជាជនរស់នៅមានជីវភាពធូរធារកាន់តែល្អប្រសើរឡើងតរៀងទៅ។

ទន្ទឹមនោះ គណបក្សសញ្ជាតិកម្ពុជា ក៏បានប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំសេណារីយោថ្មី ដើម្បីឱ្យលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។

គណបក្សសញ្ជាតិកម្ពុជាយល់ឃើញថាការផ្លាស់ប្ដូរនេះ ជាការលះបង់ដ៏ធំធេងបំផុតក្នុងឆាកជីវិត នយោបាយរបស់សម្តេចតេជោ ហើយសេណារីយោថ្មីនេះ ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងស្របតាមឆន្ទះរបស់ប្រជារាស្ត្រជាម្ចាស់ឆ្នោតហើយលោក ហ៊ុន ម៉ាណែត ជាធនធានមួយ ប្រកបដោយសមត្ថភាពនិងស័ក្តិសមជាទីបំផុតសម្រាប់តំណែងកំពូលមួយនេះ។

មិនខុសពីគណបក្សផ្សេង គណបក្សកម្លាំងប្រជាធិបតេយ្យក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តការអភិវឌ្ឍន៍ជាតិ និងការពារ សន្តិភាពឱ្យបានរឹងមាំប្រកបទៅដោយលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ការរស់នៅរបស់ប្រជា ពលរដ្ឋទទួលបានការគោរពសិទ្ធិគ្នា និងមានជីវភាពកាន់តែធូធារល្អប្រសើរឡើងថែមទៀត។

គណបក្សកម្លាំងប្រជាធិបតេយ្យបានគូសបញ្ជាក់ថា ការចាញ់ឈ្នះនៅក្នុងពេលប្រកួតប្រជែងជារឿងមួយសម្រាប់បទពិសោធន៍នៅអាណត្តិក្រោយ អ្វីដែលសំខាន់នោះគឺការចេះទទួលស្គាល់ចំពោះលទ្ធផល និងចេះគាំទ្រចំពោះអ្នកទទួលបានជ័យជំនះដើម្បីដឹកនាំប្រទេសបន្តទៅមុខទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក