ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនបោកប្រាស់កម្រិតអន្តរជាតិធ្វើនំអត់ម្សៅ បោកជនរងគ្រោះទាំងគ្រួសារថាកូនត្រូវគេចាប់ជំរិតនៅកម្ពុជា

ភ្នំពេញ៖ ឧក្រិដ្ឋជនជើងល្អបានបន្លំខ្លួននគរបាលចិន ចោទនិស្សិតស្រីជនជាតិចិនម្នាក់នៅជប៉ុនថាជាប់ពាក់ព័ន្ធនឹងរឿងបោកប្រាស់ ឱ្យរត់មកកម្ពុជាហើយឱ្យថតវីដេអូផ្ញើទៅឱ្យខ្លួនដើម្បីយកបោកគ្រួសារនិស្សិតនោះបន្ត។ សមត្ថកិច្ចកម្ពុជាបានបំបែកសំណុំរឿងនេះនឹងបានបញ្ជូនជនរងគ្រោះទៅកាន់ក្រុមគ្រួសារកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ។

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សន្និសីទសារព័ត៌មានបង្ហាញពីប្រតិបត្តិការបំបែកសំណុំរឿងមួយទាក់ទងនឹងការបោកប្រាស់ជាចាប់ជម្រិតអន្តរជាតិមួយពាក់ព័ន្ធនឹងប្រទេសកម្ពុជា សមាជិកក្រុមការងារ HOTLINE ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា បានឱ្យដឹងថាសំណុំរឿងចាប់បើកប្រតិបត្តិការណ៍នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះបានប្ដឹងមកកាន់ហ្វេសបុកផេករដ្ឋមន្ត្រីមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង។

បើតាមលោក គី វណ្ណារ៉ា ស្ត្រីជាម្តាយជនរងគ្រោះបានបាត់ទំនាក់ទំនងជាមួយកូនស្រីកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា មានជនមិនស្គាល់អត្តសញ្ញាណបានខលទូរស័ព្ទ និងបង្ហាញវីដេអូកូនស្រីគាត់កំពុងស្ថិតក្នុងដៃរបស់ពួកគេនៅប្រទេសកម្ពុជា តម្រូវឱ្យគាត់យកប្រាក់ ១,៤លានដុល្លារទើបដោះលែង ប៉ុន្តែមា្តយជនរងគ្រោះក៏ចរចាឱ្យត្រឹម ២១ម៉ឺនដុល្លារ។

លោក គី វណ្ណារ៉ា ដំបូងឡើយជនល្មើសដែលអះអាងថានគរបាលចិនបានបង្គំឱ្យជនរងគ្រោះផ្តល់គណនី Line របស់ម្តាយជនរងគ្រោះទៅឱ្យជនល្មើស ហើយបង្គាប់ឱ្យជនរងគ្រោះវេប្រាក់ទាំងអស់ក្នុងគណនីចេញទៅឲ្យពួកគេ ដោយអះអាងថា ដើម្បីពិនិត្យភាពត្រឹមត្រូវ ហើយក្មេងស្រីរូបនេះបានវេរប្រាក់អស់ចំនួន ៧៥ម៉ឺនយ៉េន ប្រមាណ ៥ពាន់ដុល្លារ។ បន្ទាប់មកជនល្មើសតម្រូវឲ្យនាងរកលុយបន្ថែម ៥លានយ៉េនប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ ដើម្បីដាក់ក្នុងគណនីហើយផ្ទេរទៅឲ្យពួកគេ ដើម្បីផ្ទៀងផ្ទាល់ភាពស្អាតស្អំ និងបញ្ចប់បញ្ហា។ ប៉ុន្តែដោយសារនាងគ្មានប្រាក់តាមការកំណត់ ជនល្មើសបានណែនាំឱ្យនាងមកកម្ពុជាដោយរកកន្លែងស្នាក់នៅ ទិញថ្នាំលាបក្រចក (ពណ៌ក្រហម) កន្ត្រៃ ស្គុតរុំ រួចគូសធ្វើស្លាកស្នាមរងរបួស បន្ទាប់មករៀបចំថតវីដេអូដោយខ្លួនឯង សម្ដែងជាសកម្មភាពរងការបង្ខាំងចាប់ជំរិត ហើយបញ្ជូនវីដេអូទាំងនោះឲ្យទៅពួកគេ។

ជនរងគ្រោះក៏បានធ្វើទៅតាមអ្វីដែលឧក្រិដ្ឋនោះបង្គាប់ឱ្យធ្វើ រួចហើយឧក្រិដ្ឋជននោះបានផ្ញើវីដេអូដែលនាងថត ហើយផ្ញើមកកាន់ក្រុមគ្រួសារជនរងគ្រោះនៅជប៉ុនដើម្បីជំរិតទារប្រាក់ចំនួន ២០០លានយ៉េន ស្មើនឹងប្រមាណ ១,៤លានដុល្លារ។ ក្រុមគ្រួសារជនរងគ្រោះបានចរចាមកនៅត្រឹម ៣០លានយ៉េនស្មើនឹងប្រមាណ ២១ម៉ឺនដុល្លារ។

ទោះជាយ៉ាងណាក្រុមគ្រួសារជនរងគ្រោះក្រោយទទួលបានដំណឹងក៏មានក្តីព្រួយបារម្ភ ហើយក៏បានរាយការណ៍ប្តឹងមកកាន់ហ្វេសបុកផេក របស់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង។

ក្រោយពីបើកការស៊ើបអង្កេតសមត្ថកិច្ចបានស្រាវជ្រាវ និងរកឃើញទីតាំងជនរងគ្រោះ ហើយបន្ទាប់ពីរកឃើញនារីរងគ្រោះហើយនោះ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់នាងដែលរស់នៅប្រទេសជប៉ុន ដើម្បីមកទទួលកូនរបស់ខ្លួនត្រឡប់ទៅវិញ ដោយអះអាងថា នាងមិនត្រូវបានគេចាប់ជំរិតនៅប្រទេសកម្ពុជានោះឡើយ។ ក្រោយបញ្ចប់ការងារជំនាញតាមនីតិវិធី សមត្ថកិច្ចបានប្រគល់នាងទៅគ្រួសារវិញ ហើយក៏បានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក