ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋចំនួន ៥រូបត្រូវបានគ.ជ.បសម្រេចលុបឈ្មោះ និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត

ភ្នំពេញ៖ គ.ជ.ប បានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើពាក្យបណ្តឹង និងសំណុំរឿងចំនួន៥ ដែលប្តឹងតវ៉ាទៅលើសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ប៉ៃលិន និងត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដោយគ.ជ.ប បានសម្រេចផាកពិន័យជាទឹកប្រាក់ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យរយៈពេល ១០ឆ្នាំទៅលើពលរដ្ឋចំនួន៥រូបពាក់ព័ន្ធនឹងការញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញសន្លឹកឆ្នោត។

សំណុំរឿងលេខ០០១ ដើមបណ្តឹងឈ្មោះ លឺ ម៉េងហ័ង បានប្ដឹងតវ៉ាទៅនឹងសេចក្ដីសម្រេច លេខ០០១ គ.ប/ក.ច ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដែលបានផាកពិន័យខ្លួនជាប្រាក់ចំនួន ១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ រយៈពេល ១០ឆ្នាំ។

សំណុំរឿងលេខ០០២ ដើមបណ្តឹងមេធាវីឈ្នោះ ហេង វណ្ណបុត្រ តំណាងឱ្យលោក ហ៊ាន រចនា បានប្តឹងតវ៉ាទៅ នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដែលបានផាកពិន័យឈ្មោះ ខឹម មុនីកុសល ភេទប្រុស ជាប្រាក់ចំនួន ១៥លានរៀន និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ១០ឆ្នាំ។

សំណុំរឿងលេខ០០៣ ដើមបណ្តឹងមេធាវីឈោ្មះ ហង វណ្ណបុត្រ តំណាងឱ្យលោក ហ៊ាន រចនា បានប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចលេខ ០០២ គ.ប/ក.ច ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ របស់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដែលបានផាកពិន័យ ឈ្មោះ ស៊ុន សុភា ភេទស្រី ជាប្រាក់ចំនួន ១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់ រយៈពេល ១០ឆ្នាំ។

សំណុំរឿងលេខ០០៤ ដើមបណ្តឹងឈោ្មះ យ៉ន សុឃឿន ជាគ្រូបង្រៀនបានប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចលេខ០០១ គ.ប/ត.ឃ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានផាកពិន័យខ្លួន ជាប្រាក់ចំនួន ១០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំ។

ចំណែកសំណុំរឿងលេខ០០៥ ដើមបណ្តឹងឈោ្មះ ទូច ជីវាំ ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧២ ជាមេធាវី ប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចលេខ០០១ គ.ប/ត.ឃ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ដែលបានផាកពិន័យឈោ្មះ យ៉ាន សុឃឿន ភេទប្រុស កើតថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៨២ ជាប្រាក់ និងលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត មានលក្ខណៈធូរស្រាល។

គ.ជ.ប បានបញ្ជាក់ថាបណ្តឹងទាំងអស់ខាងលើនេះ ពាក់ព័ន្ធទៅនឹងការណែនាំ រារាំង ឬញុះញង់ប្រជាពលរដ្ឋមិនឱ្យ ទៅបោះឆ្នោត ឬឱ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ដែលជាអំពើល្មើសដូចមានចែង ក្នុងមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក