ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋបង្ហាញការជឿជាក់លើលោក ហ៊ុន ម៉ាណែត ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថានឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបន្តការងារទៅឱ្យនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដឹកនាំបន្ត។

ប្រជាពលរដ្ឋជាច្រើនបានបង្ហាញការគាំទ្រ និងជឿជាក់ថានាយករដ្ឋមន្ត្រីថ្មីនឹងបន្តដឹកនាំកម្ពុជាឱ្យកាន់តែលូតលាស់បន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ៣៨ឆ្នាំកន្លងមកនេះមានការរីកចម្រើនលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចក៏កាន់តែមានភាពល្អប្រសើរឡើង។

លោក លី សិទ្ធីយ៉ាន អ្នកដឹកជញ្ជូនក្រុមហ៊ុនឯកជនមួយ បាននិយាយថា៖ «ខ្ញុំគាំទ្រពេញទំហឹងឯកឧត្តម ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តី […] ខ្ញុំមានជំនឿថាគាត់នឹងដឹកនាំប្រទេសកម្ពុជាយើងទៅមុខបានយ៉ាងល្អ ហើយអភិវឌ្ឍន៍កាន់តែជឿនលឿនឡើងៗ»


កញ្ញា ឡុង សុខលី ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផ្នែកគណនេយ្យនិយាយដូច្នេះថា៖ «ខ្ញុំគិតថា សម្តេចគិតថា ឧកឧត្តម ហ៊ុន ម៉ាណែត ប្រហែលជាគាត់ឡើងមកថ្មី (នាយករដ្ឋមន្ត្រីថ្មី) អាចនឹងយកអ្វីមកថ្មីសម្រាប់កម្ពុជារបស់យើង»

លោក ឈឹម ស៊ីថា អ្នករត់កង់បីនៅរាជធានីភ្នំពេញ បាននិយាយថា៖ «ពូគិតថាឱ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តដឹកនាំប្រទេស គឺកាន់តែល្អ ពីព្រោះគាត់រៀនចេះដឹងច្រើន បើតាមខ្ញុំមើលតាមវិស័យព័ត៌មាន»

លោក ហុង ស៊ីមហាក់លី ជាអ្នកទទួលផ្ញើរឡាននៅជិតបណ្ណាល័យជាតិ បានថ្លែងថា៖ «ខ្ញុំសប្បាយចិត្តដែលមានការដឹកនាំថ្មីដែលកើតចេញពីសាច់ឈាមរបស់សម្តេច»

ពលរដ្ឋយល់ឃើញថា លោក ហ៊ុន ម៉ាណែត ស័ក្តិសមធ្វើជានាយករដ្ឋមន្ត្រីដោយសារតែពួកគេយល់ឃើញថា លោក ហ៊ុន ម៉ាណែត មានចំណេះវិជ្ជាខ្ពង់ខ្ពស់ និងមានបទពិសោធន៍។

និស្សិត ឡុង សុខលី បានរៀបរាប់ថា៖ «ខ្ញុំគិតថា គាត់នឹងជួយកម្ពុជាឱ្យមានការរីកចម្រើនជាងមុន ដោយសារគាត់ធ្លាប់បានទៅសិក្សា (នៅក្រៅប្រទេស) ច្រើន ហើយគាត់បាននាំជាបទពិសោធន៍ថ្មីៗមកកម្ពុជាវិញ»


អ្នករត់កង់បី លោក ឈឹម ស៊ីថា ថ្លែងថា៖ «ខ្ញុំគិតថាល្អ គាត់ក៏មានរៀនចេះដឹង ជ្រៅជ្រះដែរ ឱ្យប្រទេសជាតិយើងរីកចម្រើនទៅមុខទៀត»

លោក ហុង ស៊ីមហាក់លី និយាយដែរថា៖ «ប្រជាពលរដ្ឋខ្មែរភាគច្រើនទូទៅបានដឹងគាត់ (លោក ហ៊ុន ម៉ាណែត) ជាមនុស្សមានសមត្ថភាព មានការចេះដឹង និយាយរួមគាត់បានរៀនដល់ក្រៅប្រទេស គាត់ជាមនុស្សចេះដឹងម្នាក់ អញ្ចឹងយើងអាចទទួលយកបានដែលគាត់ឡើងដឹកនាំថ្មី


ទម្រាំតែកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះ ពលរដ្ឋខាងលើ ក៏បានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសកម្ពុជាពីបាតដៃទទេ រហូតដល់កម្ពុជាមានសុខសន្តិភាព និងរីកចម្រើន។

កញ្ញា ឡុង សុខលី បានរៀបរាប់ថា៖ «ខ្ញុំគិតថា ការដឹកនាំរបស់គាត់(សម្តេចតេជោ ហ៊ុន សែន) កន្លងមក គាត់ធ្វើនយោបាយឈ្នះឈ្នះឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត តាំងពីមិនទាន់មានអីសោះ ពីការបែកបាក់ពីសម័យក្រហម មកដល់ឥឡូវនេះមានការអភិវឌ្ឍច្រើនមែនទែន គឺអភិវឌ្ឍសឹងគ្រប់វិស័យ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងកសិកម្មផ្សេងៗគឺឱ្យកម្ពុជាមានមុខមាត់នៅឆាកអន្តរជាតិ»

លោក ឈឹម ស៊ីថា បន្ថែមថា៖ «យើងឃើញការអភិវឌ្ឍរីកដុះដាលច្រើនដែរលើគ្រប់វិស័យ មានអគារខ្ពស់ៗច្រើន ផ្លូវថ្នល់ សំខាន់ឱ្យតែសេដ្ឋកិច្ចយើងដើរទៅមុខទៀត ឱ្យក្មេងជំនាន់ក្រោយរីកចម្រើន ដោយសារក្មេងៗជំនាន់ក្រោយរៀនចេះដឹងច្រើន អ៊ីចឹងក្មេងៗក្រោយៗចេះដឹងច្រើន ប្រទេសយើងគឺអភិវឌ្ឍកាន់តែច្រើន»


ពលរដ្ឋមានក្តីសង្ឃឹមថា កម្ពុជានៅថ្ងៃអនាគតក្រោមការដឹកនាំរបស់នាយរកដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត នឹងជំរុញឱ្យកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

កញ្ញា ឡុង សុខលី មានក្តីរំពឹងថា៖ «គាត់ (លោក ហ៊ុន ម៉ាណែត) ដឹកនាំ (កម្ពុជា) ឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន រីកចម្រើនលើវិស័យផ្សេងៗបន្ថែមទៀត។ […] ខ្ញុំនឹងខំសិក្សារៀនសូត្រ និងឈ្វេងយល់អ្វីថ្មីៗ និងជាចំណែកមួយនៃការអភិវឌ្ឍប្រទេសជាតិ និងសង្គមជាតិ»

លោក ឈឹម ស៊ីថា បានសំណូមពរដូច្នេះថា៖ «ខ្ញុំសំណូមពរឱ្យអ្នកដឹកនាំថ្មី ឱ្យគាត់នាំវិនិយោគចូលឱ្យកាន់តែច្រើន មានការងារធ្វើដល់ប្រជាពលរដ្ឋឱ្យច្រើនៗ ប្រាក់ខែឱ្យបានរៀងខ្ពស់»

លោក ហុង ស៊ីមហាក់លី បាននិយាយដែរថា៖ «ខ្ញុំមានការត្រេកអរដោយសារ ឯកឧត្តម ហ៊ុន ម៉ាណែត ជាកូនសម្តេច ទោះបីឯកឧត្តមឡើងជានាយករដ្ឋមន្រ្តីក្មេងខ្ចីយ៉ាងណាក្តី ក៏មានសម្តេចដឹកនាំចង្អុលបង្ហាញ អញ្ចឹងខ្ញុំជឿជាក់ថាគាត់ (លោក ហ៊ុន ម៉ាណែត) នឹងធ្វើបានល្អមិនចាញ់សម្តេចប៉ុន្មានទេ»៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក