ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អង្គការអន្តរជាតិមួយដែលធ្លាប់ផ្ដល់ពានដល់ សម រង្ស៊ី បានអបអរសាទរសម្ដេចតេជោចំពោះជ័យជម្នះការបោះឆ្នោតឆ្នាំ២០២៣

សេអ៊ូល៖ វេទិកាសន្តិភាពសិទ្ធិមនុស្សអាស៊ី Asia Humanrights Peace Forum ហៅកាត់ថា AHPF ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយបានទទួលស្គាល់ជ័យជម្នះរបស់បក្សប្រជាជនកម្ពុជា និងបានអបអរសាទរជូនសម្ដេចតេជោផងដែរ។

ក្នុងលិខិតចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ប្រធាន AHPF លោក Cho Ji-yun បានអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំគណបក្សឈ្នះការបោះឆ្នោតសភាអាណត្តិទី៧ ឆ្នាំ២០២៣ និងសង្ឃឹមថាកម្ពុជានឹងបន្តរីកចម្រើនទៅមុខទៀត។

AHPF ធ្លាប់ជាអង្គការមួយដែលបានប្រមូលផ្ដុំអ្នកគាំទ្រអតីតបក្សសង្គ្រោះធ្វើបាតុកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងបានប្រគល់ពានអ្នកប្រជាធិបតេយ្យទៅឱ្យ សម រង្ស៊ី ផងដែរ។

លោក យឹម ស៊ីណន ដែលធ្លាប់ជាអតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការងារបានប្រាប់ EAC News ថាការងាកមកទទួលស្គាល់ការបោះឆ្នោត និងអបអរសាទរសម្ដេចតេជោរបស់អង្គការអន្តរជាតិមួយនេះគឺបានបង្ហាញពីការទទួលស្គាល់នូវការពិតដែលមិនអាចបំភ្លៃបានចំពោះការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា។

លោកថា៖ «ក្នុងនាមអង្គការបរទេសមួយដែលធ្វើការផ្ទាល់ក្នុងការងារប្រជាធិបតេយ្យសន្ដិភាព និងសិទ្ធិមនុស្ស ហើយងាកមកមើលឃើញការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជាបង្ហាញឱ្យឃើញពីភាពដំណើរឆ្ពោះទៅមុខនៃប្រជាធិបតេយ្យកម្ពុជាសូម្បីតែអង្គការអន្តរជាតិក៏គាត់ទទួលស្គាល់ផងដែរ»។

គួរឱ្យដឹងផងដែរថាការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកបោះឆ្នោតជាង ៨,២លាននាក់ ដែលស្មើនឹង ៨៤,៥៨ភាគរយលើសពីការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ២០០៣។ មានគណបក្ស២ ដែលរំពឹងថាកាន់កាប់អាសនៈនៅក្នុងសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

អ្នកសង្កេតការទាំងជាតិនិងអន្តរជាតិបានវាយតម្លៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថាមិនមានអំពើហិង្សា ឬបណ្តឹងតវ៉ាពីអ្នកបោះឆ្នោតបេក្ខជនគណបក្សនយោបាយ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ។ ជាមួយគ្នានេះក៏មិនឃើញមានការបង្ខិតបង្ខំ គំរាមកំហែង និងការទិញសន្លឹកឆ្នោតឡើយ។ ជាមួយគ្នានោះក្រសួងការបរទេសកម្ពុជាក៏បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក