ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

លោកស្រី សុខ ហេង ក្លាយជាបុគ្គលលេចធ្លោសម្រាប់មហាជនដោយមិនដឹងខ្លួន

ភ្នំពេញ៖ ផ្តើមចេញពីអាជីវករលក់ដូរតូចតាចនៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ លោកស្រី សុខ ហេង (ឈ្មោះពិត ឡេង ម៉េងអាំង) តែងតែ ខ្នេះខ្នែងរិះរកនូវមធ្យោបាយ គន្លឹះថ្មីៗ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន តាមរបត់នៃតម្រូវការទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចអនាគត។

តួយ៉ាង លោកស្រី សុខ ហេង បានចាប់ផ្តើមផ្លាស់ប្តូរពីការលក់ប្រភេទកំរាលពូក ខ្នើយកើយ និងព្រំនៅផ្សារធំថ្មី បានងាកមកប្រកបមុខរបជាអ្នកលក់ ពូកសុខភាព កំរាលខ្នើយអោប និងខ្នើយកើយ ដែលមានប្រេនផ្តាច់មុខដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាយើង។

ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកស្រី សុខ ហេង បានធ្វើឲ្យ ពូកសុខភាព ប្រេន Jasmine, Loma, និង M.A ហាក់មានប្រជាប្រិយភាព និងសន្ទុះគាំទ្រខ្លាំងក្លារគួរឲ្យកត់សំគាល់ រហូតជម្រុញឲ្យ លោកស្រី សុខ ហេង អាចពង្រីកសាខាជាបន្តបន្ទាប់ថែមទៀតផង។

បច្ចុប្បន្ន លោកស្រី សុខ ហេង គឺជាអគ្គនាយិកា ក្រុមហ៊ុន សុខហេង គ្រឿងសង្ហារឹម ដែលមានផ្គត់ផ្គង់នូវ ពូកសុខភាព គ្រឿងសង្ហារឹមគ្រប់ប្រភេទ ព្រំគ្រប់ប្រភេទ និង សម្ភារៈផ្ទះបាយគ្រប់មុខ ពិសេសនោះគឺ លោកស្រី សុខ ហេង ក៏ជាម្ចាស់ បុរី ចាស្មីន - Borey Jasmine ដ៏ល្បីឈ្មោះប្រចាំក្រុងបាត់ដំបងផងដែរ។

មិនត្រឹមតែបង្កើតការងារ ផ្តល់ការងារ ដល់បុគ្គលិករាប់ពាន់នាក់តែប៉ុណ្ណោះទេ លោកស្រី សុខ ហេង ថែមទាំងមានទឹកចិត្តល្អប្រពៃ សម្រាប់បុគ្គលិក កុមារកំព្រា ជនទីទាល់ក្រ ស្ត្រីងាយរងគ្រោះ និងមនុស្សចាស់ជរាថែមទៀតផង តាមរយៈការផ្តល់នូវនំចំណីអាហារ សម្ភារៈប្រើប្រាស់ ថ្នាំសម្កូវ និងថវិកាជាដើម។ល។

ជាពិសេស លោកស្រី សុខ ហេង តែងតែធ្វើវីដេអូ Vlog បង្ហាញពីសកម្មភាពលើកទឹកចិត្តដល់បងប្អូនមហាជន សារក្រើនរំលឹក និងបង្ហាញនូវគន្លឹះថ្មីៗ ដែលជាចំណេះដឹងទូទៅសម្រាប់ត្រិះរិះពិចារណាថែមទៀតផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក