ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ អរគុណមេដឹកនាំប្រទេសជាមិត្តដែលបានអបអរបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ឡាវ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជូនពរសម្ដេច និងគណបក្សប្រជាជនសម្រាប់ជោគជ័យនៃការបោះឆ្នោត។

សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter របស់សម្ដេចកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានលើកឡើងថា៖ «ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា»។

យោងតាមលទ្ធផលបណ្ដោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថាក្នុងចំណោមពលរដ្ឋដែលបានចេញទៅបោះឆ្នោតជាង ៨,២លាននាក់ មានពលរដ្ឋប្រមាណ ៦,៣លាននាក់បានបោះឆ្នោតគាំទ្រផ្ដល់ក្ដីទុកចិត្តឱ្យគណបក្សប្រជាជនកម្ពុជា។ តាមរយៈលទ្អផលនេះត្រូវបានគេរំពឹងថាបក្សនេះនឹងគ្រប់គ្រងអាសនៈច្រើនលើសលប់នៅក្នុងសភាដល់ចំនួន ១២០អាសនៈ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក