ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូរដល់ជនមានពិការភាពមានចំណេះដឹងឲ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលតែងតែគិតគូរដល់ជនមានពិការភាពមានចំណេះដឹងឲ្យចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សគថ្លង់ និងពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងច្បារអំពៅចំនួន៣៥៧នាក់នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

បើតាមសម្តេចកិត្តិសង្គហបណ្ឌិត រាជរដ្ឋាភិបាលមានភារកិច្ចមើលថែទាំកុមារគថ្លង់ និងពិការភ្នែក ដោយមិនទុកចៅៗឯកានោះទេ។ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា៖«ចៅៗត្រូវមានជំនឿទៅអនាគតរបស់យើងថាចៅៗនឹងមានចំណេះវិជ្ជាល្អ នឹងអាចចូលបម្រើការងារនៅតាមក្រសួង និងក្រុមហ៊ុនឯកជនដោយមិនមានការរើសអើង»។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសសើរដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនដល់សិស្សគថ្លង់ និងពិការភ្នែកឱ្យមានចំណេះដឹងរហូតឱ្យពួកគាត់មានការងារធ្វើនៅតាមបណ្តាក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បានក្រើនរំលឹកដល់កុមារគ ថ្លង់ និង ពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ និង ចេះជួយនូវទុក្ខធុរៈមិត្តភ័ក្ត ចេះស្រឡាញ់សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និង ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន

សម្តេចកិត្តិសង្គហបណ្ឌិត លើកទឹកចិត្តដល់កុមារជនពិការគថ្លង់ទាំងអស់កុំបាក់ទឹកចិត្តនឹងភាពពិការរបស់ខ្លួន គឺត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា៖«ទោះបីសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឬឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត ក៏នៅតែជាថ្នាក់ដឹកនាំគិតគូរសុខទុក្ខចៅៗជារៀងរហូត សូមចៅមានជំនឿ មានសេចក្តីសង្ឃឹម»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក