ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូហ្គេមជិត ៥០គ្រឿង ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចចោល

ព្រះសីហនុ៖ ទូហ្គេមអេឡេត្រូនិកចំនួន ៤៦គ្រឿងដែលអាជ្ញាធរខេត្តព្រះសីហនុបង្រ្កាបបានកាលពីអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ត្រូវបានយកមកវាយកម្ទេចចោលដោយប្រើគ្រឿងចក្រនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា បានប្រាប់ឱ្យដឹងថា ទូហ្គេមអេឡេត្រូនិកចំនួន ៤៦គ្រឿងដែលត្រូវបានម្ចាស់ហាងបើកដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនេះចំនួន ១៥ទីតាំងនៅក្នុងក្រុងព្រះសីហនុ។

ការកម្ទេចចោលនូវទូហ្គេមអេឡេត្រូនិកចំនួន ៤៦គ្រឿងនេះ គឺជាលើកទី២ ហើយក្នុងរយៈពេល ៨ខែកន្លងមកនេះ។ លោកបញ្ជាក់ថា អាជ្ញាធរនឹងបន្តបង្រ្កាបទីតាំងដែលបើកល្បែងគ្មានច្បាប់ត្រឹមត្រូវជាបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក