ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភាបន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី ពោលអាចនឹងធ្វើឡើងបន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅកំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុននេះ។
ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីសម្ដេចឈប់ពីតួនាទីជានាយករដ្ឋមន្ត្រី សម្ដេចនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
សម្ដេចបានថ្លែងថាសម្ដេចអាចនឹងជំនួសការងារពីសម្ដេច សាយ ឈុំ ដែលនឹងត្រូវចូលនិវត្តន៍។ ទោះមានតួនាទីជាប្រធានព្រឹទ្ធសភាក៏ដោយក៏សម្ដេចប្រកាសថាមិនលូកដៃចូលការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រីថ្មីនោះទេ។
សម្ដេចថ្លែងថា៖ «អស់រយៈពេល ៣៨ឆ្នាំ ខ្ញុំព្រះករុណាខ្ញុំយល់ពីឯករាជ្យរបស់នាយករដ្ឋមន្ត្រីក្នុងការសម្រេចចិត្ត»៕