ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីជប៉ុន សុំទោសជាសាធារណៈចំពោះកំហុសឆ្គងក្នុងសុន្ទរកថាមួយ

ជប៉ុន៖ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានចេញមុខសុំទោសជាសាធារណៈនៅថ្ងៃសុក្រ ទី០៦ ខែសីហានេះ ក្រោយពីមានកំហុសអចេតនាមួយបានកើតឡើង ក្នុងការថ្លែងសុន្ទរកថាមួយនាទីក្រុង Hiroshima នាឱកាសខួបលើកទី៧៦ នៃការរំលឹកឡើងវិញក្រោយការទម្លាក់គ្រាប់បែកបរិមាណូមកលើប្រទេសជប៉ុន ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់បានស្លាប់។

ប្រភពពីសារព័ត៌មាននានាបានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Suga បានថ្លែងរំលងមួយទំព័រនៃសុន្ទរកថារបស់លោកនាពេលនោះ ដែលកំហុសឆ្គងដោយអចេតនានោះត្រូវគេចាប់អារម្មណ៍ បន្ទាប់ពីបណ្តាញទូរទស្សន៍​ NHK របស់ជប៉ុន បានឈប់បង្ហាញនូវការបកប្រែ (Subtitle) ភ្លាមៗនៅក្នុងការថ្លែងសុន្ទរកថារបស់លោក Suga។

ក្រោយហេតុការណ៍នេះបានកើតឡើង លោក Yoshihide Suga បាននិយាយនៅក្នុងសារព័ត៌មានក្រោយបញ្ចប់ពិធីនោះថា ខ្ញុំចង់ឆ្លៀតយកឱកាសនេះដើម្បីធ្វើការសុំអភ័យទោស សម្រាប់កំហុសឆ្គងនៃការរំលងផ្នែកខ្លះក្នុងសុន្ទរកថារបស់ខ្ញុំក្នុងថ្ងៃនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក