ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពិសេសមួយនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះដែលជាសុន្ទរកថាដំបូងរបស់សម្ដេចតេជោនឹងត្រូវថ្លែង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិទី៧ ឆ្នាំ២០២៣ បានបិទបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
នៅមិនទាន់ដឹងថាសុន្ទរកថាពិសេសនោះនឹងពាក់ព័ន្ធកិច្ចការសំខាន់អ្វីទេ ប៉ុន្តែប្រហែលអាចនឹងពាក់ព័ន្ធស្ថានការណ៍វិវត្តន៍នយោបាយនៅកម្ពុជា ខណៈក្នុងសារសំឡេងពិសេសកាលពីព្រឹកមិញសម្ដេចតេជោបានប្រកាសលើកពេលជួបកម្មករដោយថាឱ្យរង់ចាំការបង្កើតរដ្ឋាភិបាលថ្មីជាមុនសិន ហើយអ្នកដែលជួបកម្មករអាចជានាយករដ្ឋមន្ត្រីថ្មីផងដែរ។
សុន្ទរកថាសម្ដេចតេជោនឹងថ្លែងនៅម៉ោង២រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការផ្សព្វផ្សាយពីបណ្តាសារព័ណ៌មាននានា៕