ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គភាពព័ត៌មានធំបំផុតមួយ បណ្តេញចោលបុគ្គលិក ៣នាក់ដោយសារមិនចាក់វ៉ាក់សាំងកូវីដ-១៩

ពិភពលោក៖ បណ្តាញសារព័ត៌មានដ៏ធំមួយរបស់ពិភពលោក Cable News Network ឬមនុស្សគ្រប់គ្នាស្គាល់ថាជាសារព័ត៌មាន CNN បានប្រកាសបណ្តេញចោលបុគ្គលិករបស់ខ្លួនចំនួន ៣នាក់ចេញពីការងារ បន្ទាប់ពីពួកគេបានត្រឡប់ចូលមកកាន់ការិយាល័យធ្វើការឡើងវិញ ប៉ុន្តែមិនទាន់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅឡើយ។ នេះបើយោងតាមលិខិតជូនដំណឹងមួយបានផ្ញើទៅផ្នែកបុគ្គលិកផ្សេងៗក្នុងការិយាល័យ កាលពីថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ។ 

យោងតាមលិខិតនោះបានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន CNN 
 បានប្រាប់ទៅកាន់បុគ្គលិកទាំងអស់របស់ខ្លួនថា ក្រុមហ៊ុនមិនមានគោលការណ៍អត់ឱនណាមួយចំពោះករណីនេះឡើយ ហើយតម្រូវឱ្យបុគ្គលិកគ្រប់ផ្នែកទាំងអស់ត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឱ្យបានរួចរាល់ជាមុនសិន ទើបអាចអនុញ្ញាតឱ្យចូលមកបំពេញការងារក្នុងការិយាល័យជាមួយបុគ្គលិកផ្សេងៗបាន។ ក្នុងលិខិតដដែលនោះក៏បានបញ្ជាក់ផងដែរថា បុគ្គលិកទាំងអស់មិនថាផ្នែកកីឡា ផ្នែកព័ត៌មាន ឬផ្នែកបច្ចេកទេស Studio ឡើយ គ្រប់គ្នាត្រូវតែទទួលវ៉ាក់សាំង ហើយសង្ឃឹមថាចាប់ពីពេលនេះ ក៏ដូចជាពេលខាងមុខគ្រប់គ្នានឹងមានភាពច្បាស់លាស់ចំពោះបញ្ហានេះ។ 

យ៉ាងណាមិញ គេមិនបានបញ្ជាក់ថា តើហេតុការណ៍បណ្តេញបុគ្គលិកនោះកើតមានឡើងពីការិយាល័យណាមួយរបស់ CNN នោះឡើយ ត្បិតកាលពីពេលថ្មីៗនេះ CNN ទើបតែបានប្រកាសពន្យារពេលការត្រឡប់មកធ្វើការក្នុងការិយាល័យឡើយវិញ ដោយដំបូងឡើងគ្រោងឱ្យបុគ្គលិកចូលមកធ្វើការផ្ទាល់ពីថ្ងៃទី០៧ ខែកញ្ញា ហើយក៏បានពន្យាររហូតដល់ពាក់កណ្តាលខែតុលាខាងមុខវិញ ក្រោយពីមានការកើនឡើងនូវករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ នៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ដែលជាទីស្នាក់ការរបស់ CNN ដូចជា ទីក្រុង Los Angeles, Washington DC និង Atlanta ជាដើម៕

លោក Jeff Zucker

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក