ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រាន់តែសុំផ្លែឪឡឹកហូបមិនបាន ទាញដំបងឈើវាយបុរសចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យ៖ បុរសម្នាក់វ័យ ៣១ឆ្នាំ សុំផ្លែឪឡឹកលោកតាវ័យចំណាស់ម្នាក់ហូបមិនបាន ទាញដំបងវាយទៅលើលោកតាវ័យចំណាស់ បណ្តាលឱ្យស្លាប់ភ្លាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការមិននឹកស្មានដល់នេះកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលស្រុកស្វាយចេក លោក ជា ស្លូញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ ៨១ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះ សូ ឡិ ភេទប្រុស អាយុន៣១ឆ្នាំ រស់នៅភូមិឃុំ កើតហេតុជាមួយគ្នា។

លោកអធិការបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានឃើញផ្លែឪឡឹកមួយចំហៀង ក៏សុំជនរងគ្រោះហូប តែជនរងគ្រោះមិនឲ្យ ថាទុកឲ្យចៅគាត់ហូប ស្រាប់តែជនសង្ស័យខឹងក៏ទាញដំបងឈើវាយទៅលើជនរងគ្រោះ ត្រូវចំឆ្អឹងជំនីខាងឆ្វេងមួយកន្លែង និងកែងដៃស្តាំមួយកន្លែង បណ្តាលឲ្យស្លាប់តែម្តង។

ជនសង្ស័យត្រូវបានម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនិតិវិធីបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក