ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីថ្មីនឹងចុះជួបកម្មកររោងចក្រក្រោយបង្កើតរាជរដ្ឋាភិបាលរួច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានចេញសារសំឡេងសុំទោសចំពោះការខាកខានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន ១០គោលដៅនៅក្រោយពេលបោះឆ្នោតរួចតាមការសន្យា។

សម្តេចតេជោបានសុំការអធ្យាស្រ័យពីកម្មករកម្មការិនីរោងចក្រ ចំពោះការខាកខានក្នុងការចុះសួរសុខទុក្ខតាមគម្រោង ដោយសារតែបញ្ហាកត្តាពេលវេលា និងកត្តាទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី។

សម្តេចតេជោបានបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនឹងធ្វើឡើងវិញក្រោយពីបង្កើតរាជរដ្ឋាភិបាលថ្មី ប៉ុន្តែបច្ចុប្បន្ននេះគឺស្ថិតក្នុងដំណាក់កាលរាជរដ្ឋាភិបាលចាំផ្ទះ។

សម្តេចតេជោបានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ឲ្យអ្វីបានកើតឡើងនូវដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបចំពោះក្មួយៗកូនៗចៅៗ ជាកម្មករ-កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខ ចំពោះកម្មករ-កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះគឺជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី»

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចនឹងមិនទៅណានោះទេ ដោយសម្ដេច នឹងបកស្រាយរឿងនេះ នៅថ្ងៃទី៣ ខែសីហាខាងមុខនេះនៅក្នុងពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣។

សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំនឹងនិយាយរឿងនេះនៅពេលនោះ ក៏ប៉ុន្តែខ្ញុំមានការចាំបាច់ត្រូវចេញសារ ដោយសារតែតាមគម្រោងខ្ញុំត្រូវទៅចេញទៅជួបកម្មករកម្មការិនីនៅថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែត្រូវបានខាកខាន និងលើកពេល»

គូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក