ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

គ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹងពាក់ព័ន្ធនឹងការញុះញង់ឱ្យគូសសន្លឹកឆ្នោតចោល

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបើកសវនាការជាសាធារណៈ នាថៃ្ងព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង និងសំណុំរឿងចំនួន៥។

បណ្តឹងទាំង៥ ដែលគ.ជ.ប នឹងបើកសវនាការជំនុំជម្រះជាសាធារណៈនេះ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្តីសម្រេច របស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត។

អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទក្រោយពីបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនារសៀលនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានផ្តន្ទាទោសចំនួន ២១នាក់ ក្នុងនោះមានការផាកវិន័យជាប្រាក់ ដកសិទ្ធិបោះឆ្នោត លុបឈ្មោះចេញពីបញ្ចី បោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក