ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាវៀតណាម អបអរគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត

ភ្នំពេញ៖ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (Vuong Dinh Hue) បានផ្ញើលិខិតមកប្រធានរដ្ឋសភាកម្ពុជា សម្តេចចក្រី ហេង សំរិន អបអរសាទរចំពោះការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រកដោយជោគជ័យ ហើយអបអរដល់គណបក្សប្រជាជនកម្ពុជាបន្តធ្វើជាគណបក្សបក្សកាន់អំណាច។

លិខិតដែលផ្ញើមកកាន់សម្តេចចក្រី ហេង សំរិន នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ បានសរសេរថា៖ «ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចប្រធាន និងប្រជាជនកម្ពុជាទាំងអស់»។

លោក វឿង ឌិញហ្វេ បានប្រាប់ឱ្យដឹងថា លោកមានជំនឿចិត្តថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើន លើមាគ៌ាឆ្ពោះទៅ រកការកសាងប្រទេសកម្ពុជាប្រកបដោយស្ថិរភាព អភិវឌ្ឍនភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោកបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរឲ្យឡើងដល់កម្រិតកំពូលថ្មីមួយដើម្បីបម្រើផលប្រយោជន៍ដ៏ធំធេងរបស់ប្រជាជន និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក