ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបន្តរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណី នៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ: នៅថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណី នៅថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1. 617-2 (Delta)។

ក្រសួងសុខាភិបាលបានបន្តថានៅថ្ងៃទី៤ ខែសីហា នៅក្នុងប្រទេសកម្ពុជា មានអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួន៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ ១នាក់ (ប្រុស) ហើយនៅថ្ងៃទី៥ ខែសីហា ប្រទេសកម្ពុជា បានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន០២នាក់ (ស្រី០នាក់) ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន៩នាក់ (ស្រី៦នាក់)។

ក្រសួងសុខាភិបាលបានបន្ថែមថាតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍របស់យើងជាពិសេសខេត្តឧត្ដរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការចម្លងមេរោគនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្រ្ត។ ហេតុនេះ យុវវ័យគ្រប់រូបត្រូវចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវលើ៣ការពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ជ” ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវីដ-១៩នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក