ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែត្រូវបានបន្តផ្គុំឡើងវិញ ដើម្បីនិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ

ភ្នំពេញ៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង ២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរ៉ែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ ដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ និងធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។

បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ មានបញ្ហាប្រឈមខ្លាំងជាច្រើនឆ្នាំមកហើយ បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ និងកង្វះការថែទាំជាដើម ខណៈក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។

ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ ដោយក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។

លោក ឡុង ណារី ឱ្យដឹងទៀតថាការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ ដោយផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក និងដងខ្លួននាគដែលបានប្រេះបែកទាំងស្រុងចេញពីគ្នាប្រឈមនឹងការរលំបាក់។

ទន្ទឹមនោះ ក្រុមការងារបានពង្រឹងផ្ទៃថ្មដែលពុកផុយឱ្យរឹងមាំឡើងវិញ ចាក់បំពេញបាយអចូលក្នុងប្រហោង និងតំណបិទភ្ជិតរន្ធតូចឆ្មារស្នាមប្រេះ និងប្រហោងតូចៗនៅលើផ្ទៃថ្មចម្លាក់ សម្អាតស្លែ និងបន្សាបយកជាតិអំបិលចេញពីផ្ទៃថ្ម ដាប់យកចេញនូវដែកទាមចាស់ៗ និងស៊ីម៉ង់ត៍អស់គុណភាព រៀបដំឡើងបង្កាន់ដៃនាគឡើងវិញស្របតាមទីតាំងដើម។

គួរឱ្យដឹងដែរថា ការជួសជុលបង្កាន់ដៃនាគជ្រុងខាងត្បូងឈៀងខាងលិច មានប្រវែង ១២ម៉ែត្រ ក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ ហើយបានជួសជុលបង្កាន់ដៃនាគនៅមុខខាងលិច មានប្រវែង ៨ម៉ែត្រក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ និងបង្កាន់ដៃនាគប្រវែង៦ម៉ែត្រ នៅមុខខាងកើតឈៀងខាងត្បូង ក្នុងឆ្នាំ២០២០។ ការជួសជុលបង្កាន់ដៃនាគនៅមុខជ្រុងខាងជើងកណ្តាល និងឈៀងខាងកើត ឆ្នាំ២០២០ មានប្រវែង២២ម៉ែត្រ និងនៅជ្រុងនិរតីខាងក្នុងរោងទងទី១ ប្រវែង ៣០ម៉ែត្រ ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក