ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា លើកទឹកចិត្តយុវជនមានពិការភាពកម្ពុជាឱ្យចូលរួមប្រកួតលើឆាកអន្តរជាតិ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំការប្រកួតប្រជែងថ្នាក់អន្តរជាតិផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពទាំងពីរភេទ នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសជ័យលាភីយុវជនមានពិការភាពចំនួន ៤រូប ទៅប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យា ដោយផ្ទាល់នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។ ដោយឡែក សម្រាប់យុវជនដែលមានចំណាត់ថ្នាក់ចាប់ពីលេខ៥ឡើងនឹងត្រូវរៀបចំការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានទៅចូលរួមដោយផ្ទាល់និងបានជូនពរដល់យុវជនមានពិការភាពដែលត្រូវចូលរួមប្រកួតប្រជែងទាំងអស់ឱ្យទទួលបានជោគជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ និងសង្ឃឹមថាយុវជនមានពិការភាពដែលបានចូលរួមប្រកួតក្នុងថ្ងៃនេះនឹងមានឱកាសចូលរួមប្រកួតនៅសហព័ន្ធអារ៉ាប់អេមីរ៉ាតនាពេលខាងមុខ។ លោកក៏បានលើកទឹកចិត្តចំពោះយុវជនមានពិការភាពដែលមិនបានជាប់ក្នុងវគ្គជម្រុះ ឱ្យខិតខំក្នុងឱកាសក្រោយជាបន្តទៀតផងដែរ។

លោក ឯម ច័ន្ទមករា ក៏បានសម្តែងនូវមោទកភាពដែលជនមានពិការភាពកម្ពុជាបានចូលរួមប្រកួតប្រជែងជាមួយជនមានពិការភាពនៅតាមបណ្តាប្រទេសផ្សេងៗទៀត ខណៈកន្លងមកក៏មានជនមានពិការភាពកម្ពុជាបានទទួលបានជ័យលាភីមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធផងដែរ។ លោកក៏បានឧបត្ថម្ភថវិការមួយចំនួនលើការចំណាយសម្រាប់អាហារ ក្នុងកម្មវិធីប្រកួតប្រជែងនាថ្ងៃនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា ក៏បានចូលមកសួរសុខទុក្ខក្រុមតូរ្យតន្រ្តីកុមារមានពិការភាព និងបានពិចារណាក្នុងការនាំយកឧបករណ៍តន្រ្តីរបស់សម្តេចតេជោមកឧបត្ថម្ភដល់អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងបានទស្សនកិច្ចនៅទីតាំងដែលលោកធ្លាប់បានឧបត្ថម្ភថវិកាមួយចំនួនក្នុងការចាក់ដី ដាំស្មៅ និងដាំដើមឈើ ដើម្បីជាកន្លែងបង្កឱកាសដល់ជនមានពិការភាពរស់នៅទីនេះ អាចសម្រាករៀនសូត្រ ឬកម្សាន្តនៅសួនដែលលោកបានរៀបចំនោះ និងបានថ្លែងអំណរគុណដល់នាយកប្រតិបត្តិអង្គការសាមគ្កីធម៌ម៉ារីស្តកម្ពុជា ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកទឹកចិត្តយុវជនមានពិការភាពបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនានា។

សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃនេះមានប្រទេសចំនួន១៧ និងយុវជនជាង ៥៣០នាក់ ចូលរួមប្រកួតប្រជែងតាមអនឡាញ ក្នុងថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះកម្ពុជាមានបេក្ខជនជាយុវជនពិការភាពចូលរួមសរុបចំនួន ២៤នាក់ មកពីអង្គការឡាវ៉ាឡា (MSC) វិទ្យាស្ថានជាតិអប់រំពិសេស អង្គការប៉េអេសអឺ និងយុវជនក្នុងសហគមន៍។

គួរឱ្យដឹងដែរថា ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលសម្រាប់យុវជនមានពិការភាព (GITC) គឺជាគម្រោងមួយដើម្បីពង្រឹងសមត្ថភាព (ទំនាក់ទំនងបច្ចេកវិទ្យា) ICT របស់យុវជនមានពិការភាព បង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសង្គម និងលើកកម្ពស់ការយល់ដឹងអំពីលទ្ធភាពប្រើប្រាស់ឌីជីថលសម្រាប់យុវជនពិការ ហើយនៅឆ្នាំ២០២៤ នឹងត្រូវបានអភិវឌ្ឍទៅជាការប្រកួតប្រជែងប្រកបដោយនិរន្តរភាពជាងមុន ដោយការពង្រឹងភាពជឿជាក់នៃការប្រកួតប្រជែងដ៏ល្បីជាអន្តរជាតិ និងឯករាជ្យភាពនៃប្រទេសដែលចូលរួម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក