ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កុមារជាង១ពាន់នាក់ក្នុង១ថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងជ័យវរ្ម័នទី៧ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ក្នុងថ្ងៃឈប់សម្រាកក្រោយបោះឆ្នោតសភាជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប បានពិនិត្យព្យាបាលកុមារច្រើនជាអតិបរមាជាងមួយពាន់នាក់។

យោងតាមសារលើបណ្តាញសង្គម Dr. Beat Richner ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺថ្ងៃឈប់សម្រាកបន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនិងមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពិនិត្យព្យាបាលកុមារនៅផ្នែកពិគ្រោះជំងឺក្រៅចំនួន ១ ៥៧៥នាក់ ក្នុងនោះជំងឺធ្ងន់ធ្ងរចំនួន ៤៨៥នាក់ ជាករណីថ្មី (newly admitted patients) ត្រូវបានដាក់ឲ្យចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

កុមារដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យ (inpatients) មានចំនួន ២ ១២៩នាក់ ខណៈកុមារចំនួន ៤៥០នាក់ កំពុងត្រូវបានសង្គ្រោះព្យាបាលនៅក្នុងបន្ទាប់សង្គ្រោះបន្ទាន់ និង មានការវះកាត់សង្រ្គោះបន្ទាន់ ចំនួន១៣នាក់។

ជាមួយគ្នានេះ ស្ត្រីចំនួន ៤៥នាក់ ក៏បានសម្រាលកូនកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះផងដែរ។

គួរឱ្យដឹងដែរថា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់កុមារគ្រប់ៗរូប ដោយគ្មានការរើសអើង មន្ទីរពេទ្យក៏បានអរគុណដល់បុគ្គលិកយាមប្រចាំការថ្ងៃឈប់សម្រាក ចំនួន១ភាគ៤នៃបុគ្គលិកទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក