ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិនអបអរសាទរចំពោះជ័យជម្នះរបស់បក្សប្រជាជន

ភ្នំពេញ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង (Xi Jinping) បានផ្ញើសារអបអរសាទរប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលគណបក្សបានទទួលបានជ័យជំនះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងលិខិតអបអរសាទរចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ លោក ស៊ី ជិនពីង បានលើកឡើងថា ជ័យជម្នះថ្ងៃទី២៣ ខែកក្កដា បង្ហាញថាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ជាមួយគ្នានេះលោកប្រធានាធិបតីបន្ថែមថា ប្រទេសចិននឹងបន្តគាំទ្រប្រទេសកម្ពុជាឱ្យបោះជំហានអភិវឌ្ឍន៍បន្តទៀតផងដែរ។

លោកបញ្ជាក់ថា៖ «ចិន និងកម្ពុជា គឺជាសហគមន៍មួយដែលមានអនាគតរួម។ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន បានផ្សារភ្ជាប់យ៉ាងមានសារៈសំខាន់ នៅក្នុង កិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ជាមួយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយ សម្ដេចប្រធាន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវការផ្ដោះប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នាក្នុងការកសាង សហគមន៍ចិន-កម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ភ្ជាប់ជាមួយអនាគតរួមនៅក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍នៃ ប្រទេសទាំង២ និងប្រជាជននៃប្រទេសទាំង២»។

ក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យោងតាមលទ្ធផលបណ្ដោះអាសន្នឃើញថាគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចតេជោទទួលបានសំឡេងគាំទ្រជាច្រើនពីពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតដែលធ្វើឱ្យគណបក្សអាចគ្រប់គ្រងអាសនៈ១២០ លើ១២៥អាសនៈនៅក្នុងរដ្ឋសភកម្ពុជា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក