ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីចិនអបអរគណបក្សប្រជាជនកម្ពុជាដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានផ្ញើលិខិតអបអរដល់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានសរសេរនៅក្នុងលិខិតដែលផ្ញើមកសម្តេចតេជោនាថ្ងៃទី២៥ ខែកក្កដា ដូច្នេះថា៖ «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាម្តងទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី»

នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការកើនឡើងកម្រិតជីវភាព និងការរីកលូតលាស់នូវស្ថានភាពក្នុងតំបន់។

លោកគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តដែកថែប និងជាបងប្អូនល្អជាមួយនឹងការជឿទុកចិត្តគ្នាយ៉ាងពិតប្រាកដឆ្ពោះទៅមុខក្នុងការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

លោក លី ឈាំង បានប្រាប់ដល់សម្តេចតេជោថា៖ «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយសម្តេចនាយករដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងចំណោមវិស័យផ្សេងៗ និងមូលដ្ឋាននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា ជាមួយនឹងការប្រមូលផលដំបូងនៃ«ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងត្រី និងស្រូវ» និងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ»។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដែរថា ប្រទេសចិនជឿជាក់ថានៅថ្ងៃអនាគតប្រទេសកម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើន ក្នុងការអភិវឌ្ឍនិងកសាងប្រទេសជាតិ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។

លោកស្រី Mao Ning បានថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិន-កម្ពុជាមានការកើនឡើងយ៉ាងល្អ ភាគីទាំងពីរមានការជឿទុកចិត្តគ្នាខ្ពស់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការមានភាពស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមក បានរួមចំណែកលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ រក្សាបាននូវយុត្តិធម៌និងសច្ចៈធម៌លើឆាកអន្តរជាតិ បានក្លាយជាគំរូនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលប្រកបដោយមិត្តភាព និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»

លោកស្រីបន្ថែមថា ខណៈឆ្នាំនេះគឺជាខួប ៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា «ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា» ប្រទេសចិនរីករាយរួមជាមួយប្រទេសកម្ពុជាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តវេនមិត្តភាពល្អពីមួយជំនាន់ទៅមួយជំនាន់ ពន្លឿនការកសាងសហគមន៍រួមវាសនាចិន និងកម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនចំពោះប្រជាជននៃប្រទេសទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក