លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ថ្មីទៀតហើយ! Elon Musk ដូរ Logo Twitter ទៅអក្សរ X

អាមេរិក៖ សេដ្ឋីអាមេរិកលោក Elon Musk កំពុងទាញចំណាប់អារម្មណ៍ពិភពលោកសារជាថ្មីលើបណ្ដាញទំនាក់ទំនងសង្គមដែលលោកទិញអស់លុយជាង ៤៤ពាន់លានដុល្លារតែអត់បានលុយអីសោះមកវិញ Twitter ដោយដូរ Logo របស់វាទៅជាអក្សរ X រួមទាំងគេហទំព័រក៏នឹងដូរទៅ x.com ផងដែរ។

សេដ្ឋីលក់ឡានអគ្គិសនី Tesla និងម្ចាស់គម្រោង Space X លោក Elon Musk បានសរសេរនៅលើ X អាខោនរបស់លោកថាកាលពីថ្ងៃទី២៣ ខែកក្កដា ថាលោកចូលចិត្តអក្សរ X។

នៅថ្ងៃទី២៤ Twitter ផ្លាកសញ្ញាត្រូវបានប្ដូរទៅជាអក្សរ X ដោយលោក Elon បានលើកឡើងថា X គឺជាអនាគតដែលមានមានភាពចម្រុះច្រើនដោយមានទាំង សំឡេង វីដេអូ ការផ្ញើសារ ការទូទាត់ប្រាក់ ជាផ្សារសកលសម្រាប់ទិញលក់ទំនិញ សេវាកម្ម និងបង្កើតឱកាសផងដែរ។

លោកសរសេរថា៖ «ដោយដំណើរការដោយបញ្ញាសប្បនិមិត្ត X នឹងភ្ជាប់យើងទាំងអស់គ្នាតាមរបៀបដែលយើងទើបតែចាប់ផ្តើមស្រមៃ»។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន the guardian បានចុះផ្សាយថាគំនិត X ត្រូវបានយកគំរូតាម WeChat ដែលជាបណ្ដាញសង្គមរបស់ចិន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អនុវត្តមុខងារជាច្រើន ចាប់ពីការផ្ញើសារ រហូតដល់ការបញ្ជាទិញតាក់ស៊ី និងការបង់វិក្កយបត្រ។

កាលពីខែមិថុនាឆ្នាំមុន Musk ត្រូវបានគេរាយការណ៍ថាបានប្រាប់បុគ្គលិក Twitter ថា៖ «ជាទូទៅអ្នករស់នៅលើ WeChat នៅក្នុងប្រទេសចិន។ ប្រសិនបើយើងអាចបង្កើតវាឡើងវិញជាមួយ Twitter យើងនឹងជោគជ័យដ៏អស្ចារ្យ»។

បច្ចុប្បន្នមានអ្នកប្រើប្រាស់ Twitter ប្រមាណ ៤៥០លាននាក់ក្នុងពិភពលោក។ Twitter ត្រូវបានសេដ្ឋី Elon Musk ទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែតុលា ឆ្នាំ២០២២៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក