ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី វាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាគឺឯករាជ្យមិនលម្អៀង

ភ្នំពេញ៖ សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍រួមនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។

ប្រធានគណៈកម្មការអភិវឌ្ឍដែនដី បរិស្ថានទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនៃសភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី លោក Andrey Maximov បានគូសបញ្ជាក់ថា សភាសង្គមស៊ីវិលសហព័ន្ធរុស្ស៉ីមើលឃើញថា អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មិនមានអំពើហិង្សា ឬបណ្តឹងតវ៉ាពីអ្នកបោះឆ្នោតបេក្ខជនគណបក្សនយោបាយ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ ឬអ្នកសារព័ត៌មានណាមួយឡើយ។ ជាមួយគ្នានេះក៏មិនឃើញមានការបង្ខិតបង្ខំ គំរាមកំហែង និងការទិញសន្លឹកឆ្នោតឡើយ។

គូសបញ្ជាក់ថា តួលេខបណ្តោះអាសន្ននៃចំនួនប្រជាពលរដ្ឋប្រមាណជាង ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤,៥៨ភាគរយបានចេញទៅបោះឆ្នោតដើម្បីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេស។

 មន្ត្រីគ.ជ.ប រាប់សន្លឹកឆ្នោតមិនបានការបានចំនួន ៤៤ម៉ឺនសន្លឹក ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួនជាង ៨លាន ២សែនសន្លឹក ខណៈសន្លឹកឆ្នោតមិនបានការនោះមិនបានបំផ្លាញដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។ លទ្ធផលបោះឆ្នោតបឋមចាប់ផ្តើមប្រកាសតាំងពីល្ងាចថ្ងៃបោះឆ្នោតរហូតមកពេលនេះ ដោយគណបក្សប្រជាជនកម្ពុជាកំពុងតែនាំមុខគេដែលអាចយកឈ្នះ ១២០អាសនៈក្នុងចំណោមកៅអីរដ្ឋសភាចំនួន ១២៥អាសនៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក