លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ស.ស.ស.ក កោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់ដែលរួមចំណែកជា «កែវភ្នែកយុត្តិធម៌» ចំពោះដំណើរការបោះឆ្នោត

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយយ៉ាងល្អប្រសើរ ចាប់ពីតាំងពីថ្ងៃឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងការ រាប់សន្លឹកឆ្នោត។

យោងតាមសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចំពោះការដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៣ ឱ្យដឹងថា ការចូលរួមផ្សព្វផ្សាយពីអ្នកសារព៍ត៌មានទាំងអស់ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ នេះគឺជាការរួមចំណែកដ៏មានតម្លៃក្នុងក្របខ័ណ្ឌជា «កែវភ្នែកយុត្តិធម៌» ចំពោះដំណើរការបោះឆ្នោត និងចំពោះអនាគតប្រទេសជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានកត់សំគាល់ឃើញថា ដំណើរការបោះឆ្នោត មានការចូលរួមយ៉ាង សកម្មនិងទូលំទូលាយពីអ្នកសង្កេតការណ៍ជាតិ ប្រមាណ៩ម៉ឺននាក់ មកពី១៣៥អង្គការសមាគម អ្នកសង្កេតការណ៍ អន្តរជាតិប្រមាណ៦០០នាក់មកពី៥២ស្ថាប័ន ព្រមទាំងអ្នកសារព័ត៌មានជាតិប្រមាណ១៥០០នាក់។

សេចក្តីថ្លែងការណ៍ឱ្យដឹងទៀតថា ស.ស.ស.ក បានចូលរួមនិងបានតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយបានឃើញដំណើរការបោះឆ្នោតប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោតរហូតជាង៨លាននាក់ ស្មើនឹងជាង៨៤% បានទៅបោះឆ្នោត ដែលជាតួលេខខ្ពស់គួរឱ្យកោតសរសើរនូវស្មារតីចូលរួមរបស់ប្រជាជនចំពោះជោគវាសនាប្រទេសជាតិ។

ស.ស.ស.ក វាយតម្លៃខ្ពស់ចំពោះបរិយាកាសជាទូទៅនៃដំណើរការបោះឆ្នោតនេះ ថាពិតជាល្អប្រសើរ បើទោះបីជាមានចលនាជ្រុលនិយមមួយចំនួនតូចដែលដឹកនាំបញ្ហាពីក្រៅប្រទេស បានប៉ុនប៉ង បំផ្លាញការបោះឆ្នោតក៏ដោយ ក៏លទ្ធផលបឋមនៃការបោះឆ្នោតបានបង្ហាញឱ្យឃើញពីឆន្ទៈដ៏ច្បាស់លាស់របស់ប្រជាជនកម្ពុជា ដែលបានទាត់ចោលនយោបាយប្រជាភិថុត និងភាពជ្រុលនិយម ហើយបានសម្រេចចិត្តដ៏ច្បាស់លាស់ បោះឆ្នោតជ្រើសយកការដឹកនាំមួយ ដែលមានភាពប្រាកដនិយម សន្តិភាពនិយម និងភាពទទួលខុសត្រូវ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាក៏បានសង្កេតឃើញមានការថ្លែងការណ៍របស់អ្នកនាំពាក្យនៃបណ្តារដ្ឋបរទេសមួយចំនួនតូច គ្រាន់តែជាទស្សនៈនយោបាយពីជើងមេឃតែប៉ុណ្ណោះ ដោយមើល រំលងនីតិវិធីនានាក្នុងដំណើរការបោះឆ្នោត និងហាក់ដូចជាទាត់ចោលតម្លៃអ្នកសង្កេតការណ៍ផ្ទាល់ផងដែរ។

ស.ស.ស.កគូសបញ្ជាក់ថា៖«បើអ្នក គោរពគោលការណ៍ប្រជាធិបតេយ្យ អ្នកត្រូវតែគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតជាង ៨៤% ដែលបញ្ជាក់ច្បាស់ពីឆន្ទៈនិងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក