ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បុរសម្នាក់ត្រូវបានបញ្ជូនទៅសម្រាកនៅពន្ធនាគារខេត្តកំពង់ស្ពឺដោយសារប្រមាថដល់ព្រះមហាក្សត្រ

កំពង់ស្ពឺ៖ បុរសម្នាក់ដែលចេញវីដេអូប្រមាថដល់ព្រះមហាក្សត្រ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

បុរសឈ្មោះ ស្វាយ សុផាត ដែលប្រមាទដល់ព្រះមហាក្សត្របច្ចុប្បន្នមានតួនាទីជាអ្នកសារព័ត៌មាន វ័យ៥០ឆ្នាំ។ បុរសរូបនោះបានបង្ហោះវីដេអូប្រមាថដល់ព្រះមហាក្សត្រដែលប្រព្រឹត្តិនៅក្នុងភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងវីដេអូដែលបានបង្ហោះនោះលោក ស្វាយ សុផាត បានបបួលព្រះមហាក្សត្រភ្នាល់គ្នាដោយស្នើព្រះមហាក្សត្រដាក់ព្រះកេសព្រះអង្គក្នុងការភ្នាល់ជាមួយខ្លួនផង ដែលនេះជាភាសាប្រមាថដែលមិនអាចទទួលបាន។

បុគ្គលខាងលើនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌដែលចែងថា នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ១០លានរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក